ឥណ្ឌូនេស៊ី ប្រកាសឱ្យក្រុមហ៊ុនរដ្ឋទាំងអស់ ប្រើប្រាស់តែរថយន្តអគ្គិសនីប៉ុណ្ណោះ នៅត្រឹមឆ្នាំ ២០២៥

អន្តរជាតិ

ប្រទេសឥណ្ឌូនេស៊ី នៅពេលថ្មីៗនេះ បានប្រកាសថានឹងទុកពេលឱ្យត្រឹមតែ ៣ ឆ្នាំ សម្រាប់ក្រុមហ៊ុនរដ្ឋទាំងអស់ ដើម្បីងាកមកប្រើប្រាស់តែរថយន្តអគ្គិសនីប៉ុណ្ណោះ ដើម្បីអាចឈានទៅរកគោលដៅរបស់ខ្លួន ក្នុងការឈប់បំភាយឧស្ម័នពុល ទៅកាន់បរិយាកាស នៅត្រឹមឆ្នាំ ២០៦០ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីសហគ្រាសរដ្ឋឥណ្ឌូនេស៊ី លោក Erick Thohir បាននិយាយថា រដ្ឋាភិបាលក៏នឹងជំរុញឱ្យក្រុមហ៊ុនរដ្ឋ ដែលបម្រើសេវាកម្មដឹកជញ្ជូនតាមរថយន្តក្រុង ដូចជា Perum PPD និង DAMRI ឱ្យងាកមកប្រើប្រាស់តែរថយន្តដើរដោយថាមពលអគ្គិសនីផងដែរ ។

លើសពីនេះ លោក Erick បានបន្ថែមទៀតថា​ រដ្ឋាភិបាលនឹងមិនតម្រូវឱ្យក្រុមហ៊ុនទាំងនោះ ត្រូវតែទិញរថយន្តអគ្គិសនីទាំងអស់នោះឡើយ ពោលគឺពួកគេអាចជួលបាន ដើម្បីអាចធានាបានថានឹងគ្មានការបំភាយឧស្ម័នពុល ក៏ដូចជាត្រូវធ្វើការចំណាយច្រើន។

គួរឱ្យដឹងផងដែរថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមធ្វើការផ្លាស់ប្តូរក្នុងវិស័យថាមពលរបស់ខ្លួនរួចហើយ ដើម្បីកាត់បន្ថយការបំពុល បន្ទាប់ពីក្រុមហ៊ុនប្រេងរដ្ឋ Pertamina និង Perusahaan Listrik Negara កំពុងស្វែងរកការសាងសង់គម្រោងថាមពលកកើតឡើងវិញ និងចាប់ផ្តើមជួញដូរកាបូន ដែលស្ថិតនៅក្នុងចំណោមវិធានការផ្សេងទៀត ៕