ឧកញ៉ា ប៊ុន រតនាសេម អគ្គនាយកក្រុមហ៊ុន អេស អូតូ ខេមបូឌា (S-Auto Cambodia) បានប្រកាសបញ្ចុះតម្លៃសម្រាប់គម្រោងរីស៊ត និងដីលំហែរ រហូតដល់ ៦០% ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃបើកលក់ផ្លូវការ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹកតទៅ និងអាចបង់រំលស់ត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោកឧកញ៉ា បានបញ្ជាក់ឱ្យដឹងថា លំហែរគឺជាគម្រោងដី ផ្ទះ និងរីស៊តលំហែរ នៅក្បែរក្រុង ដែលមានចម្ងាយត្រឹមតែ ១៧គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភូមិថ្មីទន្លាប់ ឃុំចាន់សែន ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ (ក្រោយផ្សារបាត់ដឹង)។ តំបន់នេះមានសក្តានុពលពិសេសមែនទែន រីឯតម្លៃដីឡើងយ៉ាងលឿន ពីមួយឆ្នាំទៅមួយឆ្នាំ គឺឡើងគុណនឹងពីរ។
ចំណុចសំខាន់ក្នុងគម្រោងលំហែរ គឺមានតំបន់រីស៊ត មានស្រះទឹកដែលអាចស្ទូចត្រីបាន មានហាងកាហ្វេនៅលើទឹក មានភោជនីយដ្ឋាននៅលើទឹក មានខ្ចុះលំហែរជុំវិញស្រះ មានកន្លែងបោះតង់ និងកន្លែងកម្សាន្តជាច្រើនទៀត។
គម្រោងលំហែរ មានទំហំដីជាច្រើនជម្រើសចាប់ពីតូចដល់ធំដូចជា 5m x 20m, 10m x 20m, 20m x 30m និង 40 x 50m ហើយកាន់តែពិសេស អតិថិជនអាចបង់រំលស់ត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ សូមទំនាក់ទំនងបន្ថែម: 087 909 011 | 089 909 011 | 066 909 011 ៕
សូមទស្សនាវីដេអូខាងក្រោម៖