សម្តេចតេជោ ហ៊ុន សែន នឹងចុះទៅកាន់ខេត្តចំនួន៤ ដើម្បី​​ជួប​​និង​ដោះស្រាយ​ ជូនប្រជាជន​ដែល​រង​គ្រោះ​​ដោយ​ជំនន់​​ទឹកភ្លៀង

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សម្តេចនឹងធ្វើដំណើ​​រ​ទៅកាន់​ខេត្តចំនួន៤ ​រួមមានសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយប្រើពេល៥​ថ្ងៃ៤​យប់ ដើម្បីជួប​និងដោះ​ស្រាយ​ជូនប្រជាជន​ដែលរង​គ្រោះ​ដោយជំនន់​ទឹកភ្លៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន៖ “បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ២០ តុលា ខ្ញុំនឹងធ្វើដំណើ​​រ​ទៅកាន់​ខេត្តចំនួន៤​គឺ​សៀម​​រាប បន្ទា​យមា​នជ័យ បាត់ដំបង និងពោធិ៍សាត់ដោយប្រើពេល៥​ថ្ងៃ៤​យប់។ ​ដំណើរទៅលើកនេះ សំខាន់ជួប និងដោះស្រាយ​ជូនប្រជាជនដែលរងគ្រោះដោយជំនន់​ទឹកភ្លៀង​។ ត្រៀមខ្លួនហត់នឿយ​កិច្ចការក្នុង​ប្រទេស​​មុ​ននឹងហត់កិច្ចការអន្តរជាតិដែលមាន​ ASEAN.G20.​APEC ក្នុងខែវិច្ឆិកា ខា​ងមុខ។”