គ្រួសារស្ថាបនិក Amazon សន្យាបរិច្ចាគលុយជាង ៧០០ លានដុល្លារ ដល់ការស្រាវជ្រាវជំងឺមហារីក

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ លោក Mike និង អ្នកស្រី Jackie Bezos ឪពុកម្ដាយ​របស់​ស្ថាបនិក Amazon មហាសេដ្ឋី Jeff Bezos បាន​ប្រកាសថា នឹង​បរិច្ចាគ​ទឹកប្រាក់​ប្រហែល ៧១០,៥ លានដុល្លារ ដល់​មជ្ឈមណ្ឌលមហារីក Fred Hutchinson។ នេះ​បើតាម​ការ​ចុះផ្សាយពី Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថវិកាទាំងនេះ នឹង​ត្រូវយក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ស្រាវជ្រាវ​អំពី​ជំងឺ​មហារីក ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ Bezos Family Foundation រយៈពេលពេញ​មួយ​ទសវត្ស​ខាងមុខ។

ការស្រាវជ្រាវ​ជំងឺ​មហារីក​ គឺ​កំពុង​ទទួល​បាន​ការ​ឧបត្ថម្ភជាច្រើន​ពី​មហាសេដ្ឋី​ ដោយ​នៅ​ក្នុង​ឆ្នាំនេះ មជ្ឈមណ្ឌលមហារីក Memorial Sloan Kettering Cancer Center នៅ​ទីក្រុង​ New York ក៏ទទួល​បាន​ ១០០ លាន​ដុល្លារពី​លោក Henry Kravis សហ​ស្ថាបនិក KKR & Co. និងសេដ្ឋកិច្ចវិទូ Marie-Josee Kravis ផងដែរ។