មហាសេដ្ឋី Elon Musk តែងតែស្វែងរកគំនិតថ្មីៗ ប្លែកៗដែលមនុស្សគ្រប់គ្នាស្មានមិនដល់ ដូចជាបង្កើតក្រុមហ៊ុន The Boring Company ផលិតកាំភ្លើងបាញ់ភ្លើង (Flame Throwers) ជាដើម។
ហើយកាលពីសប្ដាហ៍មុននេះ ក្រុមហ៊ុនខាងលើក៏បានបញ្ចេញនូវផលិតផលប្លែកខុសគេមួយទៀតគឺ ទឹកអប់ម៉ាក “សក់ឆេះ” (Burnt Hair) ដោយមហាសេដ្ឋីមានបំផុតលើលោកបានសរសេរនៅលើ Twitter ថា ជាទឹកអប់មានក្លិនក្រអូបឆ្ងុយជាងគេលើលោក។
បើតាមការចុះផ្សាយពី Therichest បានឲ្យដឹងថា ក្រោយការបង្ហោះនូវផលិតផលនេះមិនដល់មួយថ្ងៃផង The Boring Company ទទួលបានការបញ្ជាទិញទឹកអប់ម៉ាក “សក់ឆេះ” រហូតដល់ ១០ ០០០ ដបឯណោះ។
ដោយឡែក Entrepreneur ក៏បានរាយការណ៍ដែរថា ការលក់ទឹកអប់ដ៏លឿនក្នុងរយៈពេលខ្លីនេះ The Boring Company ទទួលបានចំណូល ១ លានដុល្លារ ក្រោយ Elon Musk បង្ហោះសារផ្សព្វផ្សាយផលិតផលនេះតែប៉ុន្មានម៉ោង ដ្បិតទឹកអប់ម៉ាក “សក់ឆេះ” មានតម្លៃ ១០០ ដុល្លារ/ដប៕