Amazon Web Services គ្រោងវិនិយោគ ៥ ពាន់លានដុល្លារលើការផ្ទុកទិន្នន័យតាមអ៊ីនធឺណិត នៅប្រទេសថៃ

អន្តរជាតិ

កាលពី​ថ្ងៃទី ១៧ តុលា​កន្លងទៅ ក្រុមហ៊ុន Amazon Web Services ហៅកាត់ AWS ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Amazon បានទម្លាយថា ពួកគេ​នឹង​វិនិយោគ ៥ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១៥ ឆ្នាំ​ខាងមុខនៅក្នុង​ប្រទេសថៃ ដើម្បី​ពង្រឹង​ផ្នែក​ផ្ទុកទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​កញ្ចប់​ថវិកា​នេះ​នឹងរាប់បញ្ចូល​ទាំង​ថ្លៃ សាងសង់មជ្ឈមណ្ឌល​ផ្ទុកទិន្នន័យ ក៏ដូចជា​ត្រូវប្រើប្រាស់​ក្នុង​ការ​ទិញទំនិញ ឬ​សេវាកម្ម​នៅក្នុង​ប្រទេសថៃផងដែរ។ នេះបើតាម​ការ​ចុះផ្សាយពី CNA។​

AWS គឺ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទាក់ទង​នឹង​បច្ចេកវិទ្យាជាច្រើន ជាពិសេស​លើ​ការ​ផ្ទុក​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Cloud Infrastructure) ហើយ​កាលពី​ខែមុន​ពួកគេ​ក៏​បាន​សម្ពោធ​មជ្ឈមណ្ឌល​ផ្ទុកទិន្នន័យ​តាម​របៀបនេះ​នៅ UAE ខណៈ​គោលដៅ​បន្ទាប់​គឺ​នៅ​ប្រទេស​ម៉ិកស៊ិក។

សូមជម្រាបដែរថា កាលពី​ឆ្នាំ ២០២០ AWS បានបើកដំណើរការទីតាំង Amazon CloudFront edge ចំនួន ១០ នៅក្នុងទីក្រុងបាងកក​ ដើម្បីជួយបញ្ជូនទិន្នន័យ វីដេអូ និងកម្មវិធីក្នុងល្បឿនលឿនជាងមុនដល់អ្នកប្រើប្រាស់ចុងក្រោយ៕