ទំហំពាណិជ្ជកម្មទ្វេគាគីរវាងប្រទេសវៀតណាម និងឡាវ បានកើនឡើងដល់ ១,២២ ពាន់លានដុល្លារ ក្នុងរយ:ពេល ៩ ខែដំបូង ឆ្នាំ ២០២២ ដែលនេះមានន័យថាវាបានកើនឡើង ២៩% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។
ក្នុងចំណោមទំហំពាណិជ្ជកម្មសរុប ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសឡាវ មានតម្លៃប្រមាណ ៤៦៥,៧ លានដុល្លារ កើនឡើង ៤,១% និងការនាំចូលត្រលប់មកវិញ មានតម្លៃ ៧៥៥,៥ លានដុល្លារ កើនឡើង ៥១,៣% ។
គួរឱ្យដឹងថាទំនិញសំខាន់ ដែលវៀតណាមនាំចេញទៅកាន់ប្រទេសឡាវ រួមមាន ផ្លែឈើ និងបន្លែ (តម្លៃ ៤៤,៨ លានដុល្លារ កើនឡើង ២៣០%) , ប្រេងសាំង និងម៉ាស៊ូត (តម្លៃ ៥២,៤ លានដុល្លារ កើនឡើង ២៦៨%) និងជីកសិកម្ម (តម្លៃ ២៦,៥ លានដុល្លា កើនឡើង ៥៣,៤%) ។
ទន្ទឹមនឹងនេះ វៀតណាមបាននាំចូលទំនិញពីប្រទេសឡាវវិញ មានដូចជា ជ័រកៅស៊ូ (តម្លៃ ១៦៩,៣ លានដុល្លារ កើនឡើង ៥៨,៧%) , ជីកសិកម្ម (តម្លៃ ៦៧,៤ លានដុល្លារ កើនឡើង ១២៣,៣%) និងផលិតផលឈើ (តម្លៃ ១០៦,២ លានដុល្លារ កើនឡើង ៤៩,៧%) ។
យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅប្រទេសឡាវ បានបង្ហាញថា ជាមួយនឹងល្បឿនកំណើននាពេលបច្ចុប្បន្ន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ អាចឈានដល់ ១,៦ ពាន់លានដុល្លារ នៅឆ្នាំនេះ ដោយកើនឡើង ២០% ពីមួយឆ្នាំទៅមួយឆ្នាំ ខណ:ចំនួននេះ នឹងសម្រេចបាននូវគោលដៅ ដែលបានកំណត់ដោយមេដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ អំឡុងនិយាយគ្នា ក្នុងកិច្ចប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីពេលកន្លងទៅ ៕