ក្រសួងសេដ្ឋកិច្ច បង្ហាញការគាំទ្រឱ្យក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប វិនិយោគលើវិស័យ FinTech នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈក្នុងជំនួបពិភាក្សាការងារ ជាមួយប្រធាន ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ​​ កាល​ថ្ងៃ​ទី​១៨ ខែ តុលា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញការគាំទ្រឱ្យក្រុមហ៊ុនកូរ៉េ ដ៏ធំមួយនេះ វិនិយោគបន្ថែមលើវិស័យ FinTech នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុងជំនួបខាងលើ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ ( ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី) ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា តាម​រយៈ​ការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ក៏ដូចជាចូលរួមសកម្មភាព មនុស្ស​ធម៌​ជា​ច្រើន​ផ្សេង​ទៀតនៅកម្ពុជា។

ភ្ជាប់ជាមួយគ្នានេះ ក្នុងបរិការនៃការប្រយុទ្ធប្រឆាំងជាមួយការរីករាតត្បាតន ជំងឺកូវីដ ១៩, ឯកឧត្តម អូន ព័ន្ធ​មុនីរ័ត្ន ក៏បានគូសបញ្ជាក់ពីការរីកចម្រើន និងសារះសំខាន់នៃវិស័យ digital ក៏ដូចជា FinTech នៅ​ប្រទេសកម្ពុជា និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពលើការវិនិយោតបន្ថែម និងផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍ វិស័យ FinTech នៅប្រទេសកម្ពុជាជាដើមផងដែរ។

ជុំវិញការលើកឡើងនេះ លោក LEE JOONG KEUN ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ បានទទួលស្គាល់តួនាទីស្នូលយ៉ាងចម្បងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសផ្នែកពន្ធដា ដែល​កម្ពុជា​ ក៏ដូចជាសាធារណៈរដ្ឋកូរ៉េ ដើរតួជាសរសរស្ដម្ភមួយគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ លោក​ថា ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ នឹងពិនិត្យលទ្ធភាព ក្នុងការបើកសកលវិទ្យាល័យ ដែល​ផ្តោតទៅលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា។

សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើនោះដែរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានបង្ហាញក្តីសង្ឃឹមថា ក្រុម​ហ៊ុន នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង បន្ត​ផ្តល់​ការគាំទ្រ និងសហការផ្សេងៗទៀតចំពោះក្រុមហ៊ុននៅកម្ពុជាថែមទៀត៕