ទីផ្សារអាស៊ី កំពុងអូសទាញមហាសេដ្ឋីពិភពលោក ខណៈវៀតណាមអាចកើបប្រយោជន៍ធំ

អន្តរជាតិ

មួយរយៈកាលចុងក្រោយ​នេះ មហាសេដ្ឋីភាគច្រើន​ហាក់ពេញចិត្តជាមួយ​នឹង​ស្ថានភាពទីផ្សារ​សេដ្ឋកិច្ចនៅ​តំបន់អាស៊ី​ជាខ្លាំង ដោយ​ក្រុម​មហាសេដ្ឋី​រាប់សិបនាក់​បាន​ងាក​មក​ចាប់​ទីតាំង​ការិយាល័យ​នៅ​តាម​បណ្ដា​ប្រទេស​នៅ​អាស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង មហាសេដ្ឋី​ហុងកុង និង​ឥណ្ឌា​បាន​កំណត់យក​ប្រទេសមួយ​ក្នុង​ចំណោម​កូនខ្លាសេដ្ឋកិច្ច​អាស៊ី​គឺ សិង្ហបុរី ក្នុងការកសាងការិយាល័យបែបគ្រួសារនៅទីនោះ ស្របពេលកំណើន​មហាសេដ្ឋីនៅ​ទ្វីបអាស៊ី ក៏​កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​ខ្លាំង​ផងដែរ។

យោង​តាម​ការ​ចុះផ្សាយពី Thestandard បាន​ព្យាករ​ថា ក្នុង​រយៈពេល​មួយ​ទសវត្ស​ខាងមុខ មហាសេដ្ឋី​អាច​នឹង​ងាកទៅរក​ទីផ្សារ​នៅ​ប្រទេសវៀតណាម ដោយសារ​ការងើបឡើងខ្លាំង​នូវ​មជ្ឈមណ្ឌល​ផលិតកម្ម​នៅទីនោះ​ប្រមាណ ៩៥% ហើយ​វិស័យ​ដែល​គេរំពឹង​នឹង​ទទួល​ការ​វិនិយោគច្រើន​បំផុត​គឺ វិស័យ​អចលនទ្រព្យ បច្ចេកវិទ្យា និង​ការផ្ដល់​ប្រឹក្សាហិរញ្ញវត្ថុ។

ទន្ទឹមនឹងនោះ ការិយាល័យបែបគ្រួសារមហាសេដ្ឋី​កើនឡើងពី ៤ ២០០ នៅឆ្នាំ ២០១២ ដល់ ១០ ០០០​ កន្លែង​នៅ​ឆ្នាំនេះទូទាំងពិភពលោក ហើយ​នៅអាស៊ី​វិញ​មាន​ការ​កើនឡើង​ដល់​ទៅ ១២ ដង ពី ១០០ កន្លែងនៅឆ្នាំ ២០១២ រហូត​ដល់ ១ ២០០ កន្លែង​នៅ​ឆ្នាំនេះ៕