UN ប្រកាសសុំ G20 ជួយរកដោះស្រាយបញ្ហាបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍

អន្តរជាតិ

កាលពីថ្ងៃទី ១៩ តុលាកន្លងទៅ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បានចេញមុខ​ស្នើសុំ​ឲ្យ ឥណ្ឌានិងសមាជិក G20 ដទៃទៀត ក្នុងការជួយដោះស្រាយ​វិបត្តិ​បំណុល​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍។ នេះបើតាម​ការចុះផ្សាយពី Kelo។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសមួយនេះ​ ធ្វើឡើងដោយសារឥណ្ឌា​នឹងក្លាយជា​ម្ចាស់ផ្ទះ​នៃ​ការ​អង្គប្រជុំ G20 បន្ទាប់​ពី​ឥណ្ឌូណេស៊ី​រយៈពេល ១ ឆ្នាំពេញ គិត​បន្ទាប់ពី​ថ្ងៃទី ០១ ធ្នូ។

សូមជម្រាបដែរថា មួយ​រយៈកាលចុងក្រោយ​នេះ​ប្រទេសជិតខាង​ឥណ្ឌា​ដូចជា ស្រីលង្កា ប៉ាគីស្ថាន និង​បង់ក្លាដែស​បាន​ងាក​ទៅសុំ​ខ្ចី​បំណុល​ពី​មូលនិធិរូបិយវត្ថុអន្តរជាតិ​ ហៅកាត់ IMF ជាមួយ​នឹង​បញ្ហា​ដែល​កើតមាន​ក្នុង​ប្រទេស​ដូចជា វិបត្តិ​សេដ្ឋកិច្ច និង​គ្រោះធម្មជាតិ​ជាដើម។

មូលហេតុចំបង​ដែល​អគ្គលេខាធិការ​ UN ស្នើសុំ​ឲ្យ G20 ដោះស្រាយ​បញ្ហា​នេះ គឺ​ដោយសារ​ការ​បំភាយ​ឧស្ម័ន ៨០% ទូទាំងសកលលោក គឺ​ផ្ដើមចេញពី​ពួកគេ ហើយ​វា​ក៏​បាន​បង្ក​ឲ្យ​កើតជា​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ​ផងដែរ៕