មន្ត្រីហិរញ្ញវត្ថុទម្លាយថា កំណើនសេដ្ឋកិច្ចថៃអាចឡើងដល់ ៣,៥% ដោយសារហាងឆេងលុយបាតល្អ

អន្តរជាតិ

សេដ្ឋកិច្ច​ប្រទេសថៃ​អាចកើន​ពី ៣ ដល់ ៣,៥% នៅក្នុងឆ្នាំនេះ ដោយសារ​ហាងឆេងលុយបាតល្អ ជាហេតុ​ធ្វើ​ឲ្យ​ការនាំចេញ​មាន​ភាព​ប្រសើរឡើង ស្របពេលកំណើន​នៃ​ភ្ញៀវទេសចរណ៍​អន្តរជាតិ​ក៏​កំពុង​មាន​សន្ទុះ​ខ្លាំង​ផងដែរ។ នេះ​បើតាម​សម្ដី​របស់​លោក Arkhom Termpittayapaisith មន្ត្រីហិរញ្ញវត្ថុប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លើយតបអំឡុងពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយ Reuters មន្ត្រីរូបនេះបង្ហើបថា ការនាំចេញ​របស់​ថៃ និង​វិស័យទេសចរណ៍​អាចកើនដល់ ៨% នៅឆ្នាំនេះ ខណៈ​ទំហំសេដ្ឋកិច្ចឆ្នាំក្រោយ​អាច​កើនដល់ ៣,៧%។

មូលហេតុចំបងមួយដែលធ្វើឲ្យសេដ្ឋកិច្ច​ថៃមាន​ការ​លូតលាស់ល្អ គឺ​ហាងឆេង​លុយ​បាត/ដុល្លារ ផ្ដល់​សញ្ញា​វិជ្ជមាន​ ដែល​ធ្វើឲ្យ​ការនាំចេញ​របស់​ថៃ​មាន​កំណើនខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែចុងក្រោយនេះ។

សូមជម្រាបដែរថា ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ីអាគ្នេយ៍ មានបំណងចង់ស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បន្ទាប់ពី​ទទួល​រង​ឥទ្ធិពល​នៃ​ជំងឺរាតត្បាតកូវីដ ១៩ កន្លងមក៕