ការនាំចេញមាសពីស្វីស ទៅទីផ្សារអាស៊ីកើនឡើងខ្ពស់ ចំពេលតម្លៃធ្លាក់ចុះ

អន្តរជាតិ

កាលពី​ថ្ងៃព្រហស្បតិ៍​កន្លងទៅ គយ​ស្វីស​បាន​បង្ហាញទិន្នន័យ​ពីការនាំចេញមាស​របស់​ខ្លួន ដោយ​មាន​ការ​កើនឡើង​ខ្ពស់​ ជាពិសេស​ចំពោះ​ទីផ្សារ​អាស៊ី​តែម្ដង។ នេះបើតាម​ការ​ចុះផ្សាយ​ពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​កើនឡើង​នៃ​ការ​នាំចេញ​មាស​ពី​ប្រទេស​ចម្រាញ់​មាស​ធំ​បំផុត​លើលោក កើតមាន​ចំពេល​តម្លៃ​មាស​ធ្លាក់ចុះ​ពី​ជាង ២ ០០០ ដុល្លារក្នុងមួយអោន (១ អោន ប្រហែល ២៨ ក្រាម) កាលពី​ខែមីនា មកសល់ត្រឹម​ប្រមាណ ១ ៦៥០ ដុល្លារ/អោន។

ហេតុនេះហើយ ទើបទីផ្សារនៅអាស៊ី​ដូចជា ចិន ឥណ្ឌា និង​តួកគី​ជាដើម​ សម្រុក​នាំចូល​មាស​រាប់​ម៉ឺនគីឡូ ខណៈ​ទីផ្សារធំ​នៃ​ការនាំចូល​មាសពី​ស្វីស​មាន​ដូចជា ចិន ហុងកុង ឥណ្ឌា និង​តួកគី។

សូមជម្រាបដែរថា​ ស្ថិតិនាំចេញ​មាស​របស់​ស្វីស​កាលពី​ខែកញ្ញា ២០២២ មាន​រហូត​ដល់ ១៧៤ ១៨៥ គីឡូ កើនពី​ខែសីហា ១២១ ៧៩៤ គីឡូ ខណៈ​នាំចេញ​ទៅ​ទីផ្សារចិន​បាន ៤៤ ០២០ គីឡូ ហុងកុង ៦២០ គីឡូ ឥណ្ឌា ៣៤ ៦០០ គីឡូ និងតួកគី ៣២ ២២៦ គីឡូ និង​ទៅប្រទេស​ផ្សេងៗទៀត៕