អ្នកឧកញ៉ា លី យ៉ុងផាត់ ថ្លែងអំណរគុណអ្នកឧកញ៉ាឧកញ៉ាទាំង៩០រូបចូលបរិច្ចាគទឹកប្រាក់ជាង ២លានដុល្លារ

ជុំវិញ​ឧកញ៉ា

ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ បានចេញលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ឧកញ៉ា ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគទឹកប្រាក់ចូលរួមសាងសង់អគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅវត្តស្វាយពពែ ទល់មុខផ្សារទំនើបអ៊ីអនម៉លទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសមាគមឧកញ៉ាកម្ពុជា ទឹកប្រាក់ទទួលបានចំនួន ២,៤២១,៧២២ដុល្លារ ដែលចូលរួមពីសមាជិក សមាជិកាចំនួន ៩០រូប។

នៅថ្ងៃព្រហស្បតិ៍ទី២០ តុលាម្សិលមិញ អ្នកឧកញ៉ា លី យ៉ុងផាត់ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញថ្វាយប្រគេនថវិកាជាង ២លានដុល្លារដល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយកម្ពុជា ធ្វើឡើងតាមការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា៕