ឧកញ៉ា លី ឆេង ប្រគល់សញ្ញាបត្រកិត្តិយសជូនប្រធានាធិបតីទីម័រខាងកើត

សង្គម​ និង​សេដ្ឋកិច្ច

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ​របស់​ឧកញ៉ា​បណ្ឌិត​ លី ឆេង រៀបចំប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (Honorary Doctorate Degree in Educational Administration and Leadership – EAL) ជូនលោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត នៅថ្ងៃសុក្រ ទី២១ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស​នេះ ធ្វើឡើងនៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ការ​សម្រេច​ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស​​​ដល់​​ប្រធានាធិបតីទីម័រខាងកើត​​នាពេលនេះ គឺ​បន្ទាប់ពី​មាន​ការ​វាយតម្លៃ​ពី​កក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ២០២២ ​​និង​ដោយ​មើល​ឃើញ​ពី​ប្រវត្តិ ស្នាដៃ សមិទ្ធផល និង​គុណ​សម្បត្តិ​ជា​ច្រើន​ឥត​គណនា​ររបស់លោក José Ramos-Horta ​​ដែលមាន​តម្លៃ​ជា​សកល​ក្នុង​កិច្ចការ​អប់រំ និង​ភាព​ជា​អ្នកដឹកនាំ ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ ក្នុង​រយៈពេល​ជាង​ ៤​ទសវត្សរ៍​កន្លង​មក​នេះ ដែល​ជា​គំរូ​មួយ​ដ៏​ល្អ​ដល់​យុវជន​ជំនាន់​ក្រោយ៕ រូបភាព AKP