ប្រធានាធិបតីអាមេរិក ចូ បៃឌិន បារម្ភរឿងផ្ដល់ជំនួយដល់អ៊ុយក្រែន បើគណបក្សសាធារណរដ្ឋឈ្នះសភា

អន្តរជាតិ

កាលពី​ថ្ងៃទី ២០ តុលាកន្លងទៅ ប្រធានាធិបតី ចូ បៃឌិន បានទម្លាយ​ឲ្យដឹងថា លោកមាន​ការ​ព្រួយបារម្ភ​ជាខ្លាំង អំពីការ​ផ្ដល់ជំនួយ​ដល់​ប្រទេសអ៊ុយក្រែននាពេលខាងមុខ បើសិនជា​គណបក្សសាធារណរដ្ឋ​ឈ្មះ​ការគ្រប់គ្រង​ផ្នែកមួយ ឬ​សភា​អាមេរិក​ទាំងមូលនៅ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី ០៨ ​វិច្ឆិកា​ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាប​ថា មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ Kevin McCarthy បាន​បង្ហើបឲ្យដឹងថា លោក​នឹង​ពិចារណា​ឡើងវិញ ពី​ការផ្ដល់​ជំនួយ​ដល់​អ៊ុយក្រែន បើសិនជា​គណបក្សសាធារណរដ្ឋ​គ្រប់គ្រងសភា​អាមេរិក​។

គួរ​រំលឹក​ថា គិត​តាំងពី​រុស្ស៊ី​បើកការ​ឈ្លានពាន​ចូល​អ៊ុយក្រែន​កាលពី​ថ្ងៃទី ២៤ ​កុម្ភៈ​មកទល់​ពេលបច្ចុប្បន្ន អាមេរិក​បាន​ផ្ដល់​ជំនួយ​ដល់​អ៊ុយក្រែន​ច្រើនជាង ១៧,៥ ពាន់​លាន​ដុល្លារ​រួច​មក​ហើយ៕