នៅថ្ងៃទី ២១ តុលានេះ មន្ត្រីហិរញ្ញវត្ថុប៉ាគីស្ថាន Ishaq Dar បានបង្ហើបឲ្យដឹងថា ក្រុមប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានយល់ព្រមផ្ដល់ជំនួយ ១,៥ ពាន់លានដុល្លារដល់ប្រទេសប៉ាគីស្ថាន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា ថវិកាជំនួយនេះនឹងធ្វើឡើងតាមរយៈកម្មវិធី BRACE ដែលនឹងបញ្ចេញនៅសប្ដាហ៍ក្រោយ។
សូមជម្រាបដែរថា ADB បានសន្យាថា នឹងផ្ដល់ជំនួយដល់ប៉ាគីស្ថានរហូតដល់ ២,៥ ពាន់លានដុល្លារ បន្ទាប់ពីប្រទេសមួយនេះជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរកាលពីខែមុន ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ប្រហែល ១ ៧០០ នាក់ និងធ្វើឲ្យសេដ្ឋកិច្ចប្រទេសមួយនេះខូចខាតច្រើនជាង ៣០ ពាន់លានដុល្លារឯណោះ៕