បន្ទាប់ពីទទួលងារ «ឧកញ៉ា» អ្នកស្រី អ៊ាន សៀវមុី រងព្យុះភ្លៀងធំៗចំនួនពីរមេ

ជុំវិញ​ឧកញ៉ា

អ្នកលក់ផលិតផលតាមអនឡាញល្បីឈ្មោះ អ្នកស្រី អ៊ាន សៀវម៉ី ជាអគ្គនាយិកាក្រុមហ៊ុន CASTLE E DIAMOND CO.,LTD  ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីអ្នកស្រីបរិច្ចាគទ្រព្យធនធានចូលរួមជាមួយរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រីជាពាណិជ្ជករវ័យក្មេង និងស្រ្តីជោគជ័យមួួយរូបក្នុងវិស័យអនឡាញ។ ក្រោយទទួលងារឧកញ៉ាមិនទាន់ដល់មួយឆ្នាំស្រួលបួលផង អ្នកស្រីជួបរងព្យុះភ្លៀងធំៗចំនួន ២មេឃស្ទើរមិនគួរឲ្យជឿសម្រាប់អ្នកមាននៅប្រទេសកម្ពុជា ស្ថិតនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយនៅឯបុរីមូនថោន ដែលមានតម្លៃរហូតដល់ ៥លានដុល្លារឯណោះ។

កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច​បានចុះទៅចាប់ខ្លួនអ្នកស្រី អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបុរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍។ ប៉ុន្ដែការចាប់ខ្លួនមិនបានសម្រេចឡើយ ដោយអ្នកស្រីបានគេចចេញពីផ្ទះ។ យ៉ាងណា ប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃសុក្រទី២៩ខែមករាឆ្នាំ២០២១ អ្នកស្រី អ៊ាន សៀវមុី​ បានចូលខ្លួនបំភ្លឺនៅតុលាការរាជធានីភ្នំពេញ ក្រោយពីការសាក់សួរតុលាការសម្រេចឲ្យអ្នកស្រីត្រឡប់ទៅគហេដ្ឋានវិញ។

តុលាការបានបញ្ជាក់ថា ករណីរឿងរ៉ាវដែលនាំឲ្យកើតជាការប្តឹងផ្តាល់ទៅតុលាកានោះគឺដើមចមដោយសារតែអ្នកស្រី អ៊ាន សៀវម៉ី បានឡាយតាមបណ្តាញសង្គមហ្វេសប៊ុក ជេប្រមាតទៅលើកលោកស្រី ទ្រី ដាណា ហើយបានដាក់ពាក្យប្តឹងទៅតុលាការ។

ករណីប្លន់ប្រដាប់ដោយអាវុធផ្អើលក្រុងភ្នំពេញមួយបានកើតឡើងនៅវេលាម៉ោង ១០:៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាករណីចូលប្លន់ភូមិគ្រឹះអ្នកស្រី អ៊ាន សៀវម៉ី ដោយបានចូលយកគ្រឿងអលង្ការ និងទឹកប្រាក់មួយចំនួន។ 

សំណុំរឿងដ៏ក្តៅគគុកមួយនេះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ បំបែកបានដោយចុះបង្រ្កាប និងឃាត់ខ្លួនមនុស្សមួយចំនួនជាប់ពាក់ព័ន្ធករណីក្រុមចោរមួយក្រុមចូលប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលគេស្គាល់ថា ប្រធានគណបក្សខ្មែរក្រោក៕