លោក​ ស៊ី ជីនពីង ដើរនាំមុខ បន្ត​ដោយ​សមាជិក​៦​រូបផ្សេង​ទៀត

អន្តរជាតិ

នៅថ្ងៃទី២៣​តុលា​នេះ គណៈកម្មាធិការ​មជ្ឈិមបក្ស​បាន​ជ្រើសតាំង​ លោក ស៊ីជីនពីង ជា​អគ្គលេខាបក្សសម្រាប់​៥​ឆ្ឆ្នាំបន្តទៀត និង​ជ្រើសតាំង​​សមាសភាព​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិន ដែល​សុទ្ធ​សឹង​ជា​មនុស្ស​ស្និទ្ធឬ​​នឹង​លោក​ស៊ីជីនពីង​ទាំង​អស់។ ចំណែក​ឥស្សរជន​ដែល​មាន​ចរន្ត​នយោបាយ​ធូរ​រលុង​ជាង ត្រូវ​រុញ​ឱ្យ​ចូល​និវត្តន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លី ជាំង អគ្គលេខាបក្ស​ប្រចាំក្រុង​សៀងហៃ ទំនងនឹង​ទទួលដំណែងជានាយករដ្ឋមន្ត្រី​បន្ត​ពីលោក​​ លី ខឺជាំង ដែល​នឹង​ចូល​និវត្តន៍​។ លោក Zhao Leji ​​អ្នក​ទទួល​ខុស​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ​ លោក Wang Huning ទទួលបន្ទុក​ផ្នែក​មនោគមវិជ្ជាបក្ស​ ដែលជា​សមាជិក​ចាស់ត្រូវបន្ត​អាណត្តិ​ថ្មី។

ចំណែក​ លោក សែ ជី អគ្គលេខាបក្ស​ក្រុង​ប៉េកាំង លោក Ding Xuexiang នាយកការិយាល័យ​មជ្ឈិមបក្ស​ និង​ការិយាល័យប្រធានាធិបតី​ ដែលស្គាល់ថាជាដៃស្តាំរបស់​លោកស៊ីជីនពីង លោក លី ស៊ី អគ្គលេខា​បក្ស​ខេត្ត​ក្វាងទុង ជា​សមាជិក​អចិន្ត្រៃយ៍​ថ្មី​ដែល​មក​ជំនួសរុញច្រានអ្នកចូលនិវត្តន៍។

ទន្ទឹមនឹងនេះ សម្រាប់ការិយាល័យ​នយោបាយជា​ស្ថាប័ន​សម្រេច​របស់​ប្រទេស​ មាន​សមាជិក​២៥​រូប​វិញ ក៏​ត្រូវ​បាន​បង្ហាញ​ដែរ តែ​លើក​នេះ​ជា​លើក​ទី​មួយ​គ្មាន​សមាជិក​ភេទ​ស្រី​ម្នាក់​សោះ ខណៈសមាជិក​ស្រី​តែ​ម្នាក់​គត់​របស់ការិយាល័យ​បាន​ចូល​និវត្តន៍​៕