ពិតជាពិសេសសម្រាប់អ្នកដែលមានបំណងចង់ចេះនិយាយជាសាធារណៈ និយាយដោយមានភាពជឿជាក់ និយាយដោយមិនមានភាពភ័យខ្លាច និយាយដោយសិល្បៈទាក់ទាញអ្នកស្តាប់ និងមានប្រយោជន៍ដល់អ្នកស្តាប់ ។
ថ្មីៗនេះ លោកស្រី ប៉ែន បុប្ផា ជានាយិកាប្រតិបត្តិ ក្រុមហ៊ុន ឬទ្ធិពលនិងជាគ្រូបណ្តុះបណ្តាលបំណិនជីវិតភាពជាអ្នកដឹកនាំ និងចំណេះដឹងហិរញ្ញវត្ថុ បានផ្តល់ឱកាសពិសេសក្នុងការបើកវគ្គសិក្សាស្តីពី “សិល្បៈនិយាយជាសាធារណៈ” ( Art of Public) ដែលជាគោលបំណងឆ្លើយតបទៅនឹងការស្នើសុំរបស់បងប្អូននាពេលកន្លងទៅ។
ចំពោះការសិក្សានូវវគ្គពិសេសនេះ ដោយមានការចំណាយត្រឹមតែ ២៩ ដុល្លារសម្រាប់ ៥០ នាក់ប៉ុណ្ណោះ ដែលអ្នកចូលរួមសិក្សាទទួលបាននូវអត្ថប្រយោជន៍ជាច្រើនរួមមាន៖១. អ្វីជាការនិយាយជាសាធារណៈ ២. តើត្រូវត្រៀមអ្វីខ្លះដើម្បីឲ្យការនិយាយជាសាធារណៈបានល្អ ៣. អ្វីដែលគួរ អ្វីដែលមិនគួរនៅពេលនិយាយជាសាធារណៈ ៤. តើការនិយាយជាសាធារណៈដែលល្អមានចំណុចសំខាន់អ្វីខ្លះ? ដោយអនុវត្តការនិយាយជាសាធារណៈដោយផ្ទាល់និងទទួលបានយោបល់កែលម្អពីគ្រូបណ្តុះបណ្តាល។
វគ្គសិក្សានិយាយជាសាធារណៈនេះធ្វើឡើងនៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ ព្រឹក ដល់ ៤:០០ រសៀល ស្ថិតនៅ ហ្វែកធឺរីភ្នំពេញ (Factory Phnom Penh)។
គួរឲ្យដឹងផងដែរថា លោកស្រី ប៉ែន បុប្ផា ក្រៅពី នាយិកាប្រតិបត្តិ ក្រុមហ៊ុន ឬទ្ធិពលនិងជាគ្រូបណ្តុះបណ្តាលបំណិនជីវិតភាពជាអ្នកដឹកនាំ និងចំណេះដឹងហិរញ្ញវត្ថុ លោកស្រី ក៏ធ្លាប់ទទួលបានជ័យលាភីលេខ១ ក្នុងវេទិកា “ស្រ្តីជជែកដេញដោលជាសាធារណៈ” ពីភាពជាអ្នកដឹកនាំប្រចាំឆ្នាំ ២០២២ និងជាទូតសុច្ឆន្ទៈជាអ្នកដឹកនាំនៅកម្ពុជាផងដែរ៕