ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយនៅលើផេកផ្លូវដូច្នេះថា«សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ទាក់ទងទៅនឹងបុគ្គលម្នាក់ដែលមានគណនី Facebook ឈ្មោះ Phorn Phana បានផុសព័ត៌មានមិនពិត ដែលថា មានជនជាតិចិនប្រកាច់នៅជិតស្តុបបូគោកាលពីម៉ោងម៉ោងប្រហែលជា ១៤:៤៥នាទី តាមពិតមិនមែនជាជនជាតិចិនទេ គាត់គឺជាជនជាតិខ្មែរ គឺគាត់គ្មានកើតជំងឺអ្វីនោះទេ គាត់គ្រាន់តែស្រវឹងស្រាខ្លាំងប៉ុណ្ណោះ» ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «នៅម៉ោង១៤៖៤០នាទីរសៀលមានAccount facebook មួយមានឈ្មោះ Phorn Phana បានបង្ហោះថាមានជនជាតិចិនប្រកាច់ដួលនៅជិតស្តុបបូគោនោះគឺជាព័ត៌មានមិនពិត តាមពិតអ្នកដែលដេកដួលនោះគឺជាជនជាតិខ្មែរដែលគាត់ស្រវឹងស្រាតែប៉ុណ្ណោះ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងថា សមត្ថកិច្ចនឹងចាត់វិធានការណ៍ចំពោះជនទាំងឡាយដែលចុះផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ដែលអាចបង្កឲ្យមានចលាចលក្នុងសង្គម ក៏ដូចជាបង្កនូវការភ័យខ្លាច៕