មហាសេដ្ឋីមានបំផុតនៅកូរ៉េខាងត្បូង ឡើងតំណែងជាប្រធានក្រុមហ៊ុន Samsung

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាស​តែងតាំង​លោក Jay Y. Lee ជា​ប្រធាន​ក្រុមហ៊ុន បន្ទាប់​ពី​មហាសេដ្ឋី​រូបនេះ​ក្ដោបក្ដាប់​តំណែង​ជា​អនុប្រធាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ នេះ​បើតាម​ការ​ចុះផ្សាយពី CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយ​ការ​តែងតាំង​នេះ​ភ្លាម ប្រធាន​ថ្មី​នៃ​ក្រុមហ៊ុន Samsung ក៏​បាន​ធ្វើការ​សន្យា​ថា ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​នឹង​ចាយ​លុយ​ប្រមាណ ៣៥០ ពាន់​លាន​ដុល្លារ ក្នុង​ការ​ពង្រីក​អាជីវកម្ម ក៏ដូចជា​បង្កើត​ការងារ​ប្រហែល ៨០ ០០០ កន្លែង​ជូន​ប្រជាពលរដ្ឋ​ផងដែរ។

សូមជម្រាបដែរថា មហាសេដ្ឋី​កូរ៉េខាងត្បូង​ម្នាក់​នេះ ទើប​នឹង​ទទួល​បាន​ការ​លើកលែងទោស​ពី​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ កាលពីខែ​សីហា ដោយ​ប្រធានាធិបតី​អះអាង​ថា វាគឺ​ជា​ការ​ផ្ដល់​ឱកាស​សម្រាប់​រូបលោក​កែប្រែ​កំហុស និង​ងាក​មក​ជួយ​សេដ្ឋកិច្ច​ជាតិ​ដែល​កំពុង​ជួប​ផល​វិបាក។

គួរ​រំលឹក​បន្ថែម​ថា ដោយសារ​សេដ្ឋកិច្ច​សកល​លោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ជាច្រើន​របូត​ស្ទើរ​គ្រប់គ្នា ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន Samsung រង​ការ​ខូចខាត​តិច​បំផុត និង​នៅ​តែ​អាច​រក្សា​ងារ​ជា​អ្នកមានដាច់គេ​ប្រចាំ​ប្រទេស ជាមួយទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៧,២ ពាន់​លាន​ដុល្លារ៕