កាលពីថ្ងៃទី ២៧ តុលាកន្លងទៅ ក្រុមហ៊ុនប្រេង Shell បានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសទី ៣ នៃឆ្នាំ ២០២២ នេះ ដោយទទួលបានប្រមាណ ៩,៥ ពាន់លានដុល្លារ តិចជាងឆ្នាំទៅ ដោយសារការចម្រាញ់ប្រេង និងការជួញដូរមានសភាពយឺតយ៉ាវ។
យោងតាមការចុះផ្សាយពី CNA បានបន្ថែមទៀតថា លំហូរសាច់ប្រាក់ប្រចាំត្រីមាសឆ្នាំនេះវិញ Shell មានប្រមាណ ១២,៥ ពាន់លានដុល្លារ តិចជាងឆ្នាំទៅដែលធ្លាប់មាន ១៨,៦ ពាន់លានដុល្លារ ដ្បិតពួកគេបានកាត់បន្ថយការចំណាយជាង ៤ ពាន់លានដុល្លារ លើកម្លាំងពលកម្ម។
ដោយសារកម្លាំងពលកម្មតិចជាងឆ្នាំមុន ដូច្នេះប្រាក់ចំណេញក៏ទទួលបានទាបជាងឆ្នាំមុនដូចគ្នា ពោល គឺតិចជាងឆ្នាំទៅប្រហែល ២,៥ ពាន់លានដុល្លារ ដែលកាលពីឆ្នាំទៅ Shell រកចំណេញលុយ ១១,៥ ពាន់លានដុល្លារនៅត្រីមាសទី ៣ ជាចំនួនច្រើនបំផុតមួយដែលក្រុមហ៊ុនធ្លាប់រកបាន។
សូមជម្រាបដែរថា ក្រោយការបង្ហោះពីរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសហើយ Shell ក៏បានបង្ហើបពីផែនការនាថ្ងៃអនាគតបន្តិចផងដែរ ដោយពួកគេមានបំណងបង្កើនភាគលាភឲ្យបាន ១៥% ឬគិតជាទឹកប្រាក់ប្រហែល ៤ ពាន់លានដុល្លារ នៅត្រីមាសចុងក្រោយនេះ៕