នៅថ្ងៃទី ២៧ តុលានេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសទី ៣ របស់ខ្លួន ជាមួយនឹងការខាតបង់ប្រមាណ ៣១% បើធៀបនឹងឆ្នាំទៅ ក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចុះផ្សាយពី CNA។
ប្រភពដដែលបន្ថែមថា ប្រាក់ចំណូលគិតពីខែកក្កដា ដល់ កញ្ញានៃឆ្នាំ ២០២២ របស់ Samsung គឺបានធ្លាក់ចុះពី ១៥,៨ ទ្រីលានវ៉ុន មកសល់ត្រឹម ១០,៨៥ ទ្រីលានវ៉ុន ឬប្រមាណ ៧,៧ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅ ហើយវាក៏ជាការធ្លាក់ចុះលើកដំបូងបំផុតក្នុងរយៈពេលជិត ៣ ឆ្នាំចុងក្រោយ។
ការខាតបង់ អាចនឹងបន្តកើនមានច្រើនជានេះទៀត សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ ដ្បិត តម្លៃបន្ទះឈីបនៅតែបន្តធ្លាក់ចុះឥតឈប់ឈរ ប៉ុន្តែ Samsung ជឿថាស្ថានការណ៍នឹងមានភាពប្រសើរឡើងវិញ នៅដើមឆ្នាំក្រោយ។
សូមជម្រាបថា ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់នៅកូរ៉េខាងត្បូង អាចនិយាយបានថា Samsung ខាតបង់តិចជាងគេ ដ្បិតក្រុមហ៊ុនគូប្រជែងដូចជា SK Hynix និង Micron Technology សុទ្ធតែមានគម្រោងកាត់បន្ថយការវិនិយោគនៅឆ្នាំក្រោយ យ៉ាងតិច ៣០% ដោយសារការខាតបង់នៅឆ្នាំនេះ៕