SpaceX ចាប់ដៃជាមួយមហាសេដ្ឋីអាស៊ី ពង្រីកខ្លួនលើទីផ្សារប្រទេសហ្វីលីពីន

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋីមានបំផុតលើលោក Elon Musk កំពុង​លឺល្ហៀងៗថា គ្រោងពង្រីក​អាជីវកម្ម​មក​កាន់​ទីផ្សារ​ប្រទេស​ហ្វីលីពីន ជាមួយ​ការផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​ដល់​ពាណិជ្ជករ និង​រដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យ​ដឹងថា SpaceX ដែល​មាន​បំណង​ចង់​ឈានចូល​ទីផ្សារ​ហ្វីលីពីន ដោយ​ចាប់ដៃគូ​ជាមួយ​នឹង​មហាសេដ្ឋី​ក្នុង​ស្រុក​ម្នាក់​គឺ Henry Sy Jr ហើយ​លោក​ក៏​នឹង​ក្លាយជា​ដៃគូ​ដំបូង​បំផុត​របស់ SpaceX នៅតំបន់អាស៊ីអាគ្នេយ៍។

សូមជម្រាបដែរថា ភូមិសាស្ត្រនៃប្រទេសហ្វីលីពីន គឺ​មាន​ភាព​លំបាក​សម្រាប់​ក្រុមហ៊ុនអ៊ីនធឺណិត ក្នុង​ការ​ផ្គត់ផ្គង់​សេវាកម្ម​នៅទីនោះ ដ្បិត​ប្រទេសមួយ​នេះ​ជា​បណ្ដុំ​កោះ​ប្រមាណ ៧ ៦០០ កោះ ហើយ​ក្នុងមួយឆ្នាំៗ​ពួកគេ​តែងតែ​ជួប​នៅ​ខ្យល់ព្យុះ​យ៉ាង​ហោចណាស់ ២០ ដង ដែល​បង្ក​ការ​ខូចខាត​ញឹកញាប់​ ដល់​អង់តែន​ទូរគមនាគមន៍​ជាច្រើនសារ។

យ៉ាងណា បើតាម​ក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសហ្វីលីពីន​ទម្លាយ​ឲ្យដឹង​កាលពី​ដើមខែ សេវាកម្មអ៊ីនធឺណិត Starlink របស់ SpaceX អាច​នឹង​មាន​វត្តមាន​នៅ​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ ២០២៣ ខាងមុខ៕