ណែនាំឱ្យស្គាល់ ជំទាវឧកញ៉ា១រូប ជាម្ចាស់សណ្ឋាគារ សែន ហាន

ជុំវិញ​ឧកញ៉ា

សណ្ឋាគារ សែន ហាន (Sen Han Hotel) ជាសណ្ឋាគារ​លំដាប់​ផ្កាយ​៤​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​​​សង្កាត់​បឹងកក់ II ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ។ ម្ចាស់សណ្ឋាគារមួយនេះ គឺ​លោក​ជំទាវ​ឧកញ៉ា អ៊ាន អេឡែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ​ឧកញ៉ា អ៊ាន អេឡែន ជាពាណិជ្ជករ​ឆ្នើម​មួយ​រូប​ ​ដែល​បាន​វិនិយោគ​លើ​ពហុវិស័យ។ ​លោកស្រី ​​បាន​ទទួល​ងារ​ជា «ឧកញ៉ា» ​​​​កាល​ពី​ថ្ងៃទី ០៧ ខែ​មិថុនា ឆ្នាំ២០១៨។ រីឯ​ស្វាមី​របស់​លោក​ជំទាវ គឺ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹន សារ៉ាន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃ​ក្រសួង​មហាផ្ទៃ។ ក្រៅ​ពី​នាយិកា​សណ្ឋាគារ សែន ហាន លោកជំទាវ ឧកញ៉ា អ៊ាន អេឡែន ​​ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​ម្ចាស់​គម្រោង​​អចលនទ្រព្យ​ដ៏​ធំ​មួយ​ គឺ គម្រោងផ្ទះអាជីវកម្ម និងដីឡូតិ៍តាមោក ស៊ីធីលែន ដែល​ទើប​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ២០២២ ផងដែរ។

សូមជម្រាបជូន​ថា សណ្ឋាគារ សែន ហាន មានទីតាំង​នៅ​ដីឡូត៍​លេខ​៩៨ ផ្លូវ​៦០០​កែង​ផ្លូវ​៣១៣ សង្កាត់​បឹង​កក់ II ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។ សណ្ឋាគារ​នេះ​ មាន​ចម្ងាយ​ប្រមាណ ៦​គីឡូម៉ែត្រ​ពី​ទន្លេ​មេគង្គ និង​ ១​គីឡូម៉ែត្រ​ពី​ផ្សារ​សាមគ្គី។ សណ្ឋាគារ សែន ហាន មានភោជនីយដ្ឋាន​ ​​អាហារ​បែប​អាស៊ី និង​អឺរ៉ុប មាន​អាង​ហែល​ទឹក​នៅ​ខាង​ក្រៅ មាន​កន្លែង​ហាត់ប្រាណ ស្ប៉ា ព្រម​ទាំង​មាន​ Sky Bar នៅ​ជាន់​ទី១០៕