មេៗ Twitter ត្រូវបានបញ្ឈប់ពីការងារ ក្រោយ Elon Musk ក្លាយជាម្ចាស់ក្រុមហ៊ុនចាបខៀវ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មាន​លឺ​ដំណឹងថា ក្ដីក្ដាំ​រវាង​ក្រុមហ៊ុន​បណ្ដាញ​សង្គម Twitter ជាមួយ​នឹង​មហាសេដ្ឋី​មាន​បំផុត​លើលោក Elon Musk បាន​ដោះស្រាយ​គ្នា​រួចស្រេច ដោយ​មេធំ Tesla នឹង​ក្លាយជា​ម្ចាស់​ថ្មី​នៃ​បណ្ដាញ​សង្គម​ចាបខៀវ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា យោងតាម​ការ​ចុះផ្សាយពី Independent បាន​ឲ្យដឹងថា ក្រោយ​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ថ្មី Elon Musk បាន​បញ្ឈប់​បុគ្គលិក​ជាន់ខ្ពស់​នៅ​ទីនោះ​ជាច្រើន រាប់​បញ្ចូល​ទាំង CEO Parag Agrawal CFO Ned Segal និង​ប្រធាន​ផ្នែក​ច្បាប់​ Vijaya Gadde ជាដើម។

ដោយឡែក សម្រាប់​ការ​ទិញ​ក្រុមហ៊ុន Twitter គឺ​មិនទាន់​បាន​បញ្ចប់​ជា​ផ្លូវការ​នៅឡើយ ដោយ​តុលាការ​ទុកពេល​រហូត​ដល់​ចុងសប្ដាហ៍​នេះ ដើម្បី​ឲ្យ Elon Musk អាច​បង្វិល​លុយ​ទូទាត់​ឲ្យ​ក្រុមហ៊ុន​ក្នុង​ចំនួន​ប្រមាណ ៤៤ ពាន់​លាន​ដុល្លារ។

សូមជម្រាបដែរថា អំឡុងពេល​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន Twitter ថ្មីៗនេះ មហាសេដ្ឋីមានបំផុត​លើលោក​ក៏​បាន​ទម្លាយ​ប្រាប់​បុគ្គលិក​នៅ​ទីនោះ​ថា លោក​នឹង​មិន​កាត់​បន្ថយ​បុគ្គលិក ៧៥% ដូច​ពាក្យ​ចចាមអារ៉ាម​ឡើយ៕