BYD អួតប្រាក់ចំណេញប្រចាំត្រីមាសទី ៣ កើនឡើង ៣៥០% ជិត ៨០០ លានដុល្លារ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំ​បំផុត​នៅ​ចិន BYD បាន​ប្រកាស​ពី​ប្រាក់​ចំណេញ​ប្រចាំ​ត្រីមាស​ទី ៣ របស់​ខ្លួន ដោយ​មាន​ការកើនឡើង​រហូត​ដល់ ៣៥០% បើធៀបនឹងឆ្នាំទៅ។ នេះ​បើតាម​ការ​ចុះផ្សាយពី​ CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ដែល​មាន​ទីផ្សារ​ធំ​បំផុត​នៅ​ចិន ទទួល​បាន​ប្រាក់​ចំណេញ​ចន្លោះពី​ខែកក្កដា ដល់​កញ្ញា ប្រមាណ ៥,៧២ ពាន់​លាន​យ៉ន់ ឬ​ប្រហែល ៧៨៩ លាន​ដុល្លារ ហើយ​បើសរុប​ប្រាក់ចំណេញ​រយៈពេល ៩ ខែ​តំបូង​នៃ​ឆ្នាំ​នេះ គឺ​កើនបាន ២៨១% គិត​ជាទឹកប្រាក់​ប្រហែល ៩,៣១ ពាន់លានយ៉ន់។

បន្ថែមពី​នោះ ទិន្នន័យ​លក់​របស់ BYD រយៈពេល ៩ ខែ​តំបូង​នៃ​ឆ្នាំ​នេះ​វិញ ក៏កើន​ប្រហែល ២៥០% ផងដែរ ពោល​លក់​រថយន្ត​បាន​រហូត​ដល់ ១,២ លានគ្រឿង​ឯណោះ ខណៈ Tesla លក់​រថយន្ត​នៅ​ចិន​បាន​តែ ៣១៨ ០០០ គ្រឿង​ក្នុង​រយៈពេល​ដូចគ្នា៕