នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ ដ៏ល្បីឈ្មោះនៅកម្ពុជា បានដឹកនាំក្រុមការងារ នាំយកអំណោយ ដែលបានពីការចូលរួមចំណែករបស់បងប្អូនសប្បុរសធម៌ យកមកផ្តល់ជូនអ្នកអភិរក្សព្រៃឈើ ជាតិអាមេរិកលោក Ben Davis ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការដឹកនាំសកម្មភាពសប្បុរសធម៌របស់លោកឧកញ៉ា ហ៊ួត ជា ត្រូវបានបណ្តាញសង្គម កោតសសើរយ៉ាងខ្លាំងនូវទឹកចិត្ត និងកាយវិការសប្បុរសធម៌ ដែលជាគំរូមួយយ៉ាងល្អនៅក្នុងសង្គមកម្ពុជា។
សូមបញ្ជាក់ថា អំណោយដែលលោកឧញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ ដ៏ល្បីឈ្មោះនៅកម្ពុជា រួមមានថវិការប្រមាណ១,៩៤៤$ ព្រមទាំងសម្ភារៈគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ៕