រយៈពេល១០ឆ្នាំ បុរី ភ្នំពេញថ្មី របស់ឧកញ៉ា ប៊ុន ហៃ ពង្រីកវិសាលភាពដល់ ១៤កន្លែង

ជុំវិញ​ឧកញ៉ា

ក្នុងរយៈពេលប្រមាណ មួយ​ទសវត្សរ៍ ​​​គិត​ចាប់ពី​ឆ្នាំ​២០១២ មក​ដល់​ឆ្នាំ​២០២២​នេះ ​​បុរី ភ្នំពេញ​ថ្មី របស់​ឧកញ៉ា ប៊ុន ហៃ ​​​​បាន​ពង្រីក​វិសាល​ភាព​ររហូត​ដល់​ទៅ ​​១៤​​កន្លែង​​ហើយ និង​សរុប​ទាំង​អស់​ប្រមាណ ​​១៥​គម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​ទំព័រហ្វេសប៊ុក​​ផ្លូវការ​របស់​ក្រុមហ៊ុន បុរី ភ្នំពេញថ្មី ​​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ២០២២ បាន​បង្ហាញ​ឱ្យ​ដឹង​ថា ​​មក​ទល់​ឆ្នាំ​២០២២​នេះ ​​បុរី ភ្នំពេញ​ថ្មី ​​មាន​ ១៤​ទីតាំង​ធំៗ ក្នុង​នោះ​ដូចជា៖ បុរី ភ្នំពេញថ្មី សែនសុខ, បុរី ភ្នំពេញថ្មី ទឹកថ្លា (២០១២), បុរី ភ្នំពេញថ្មី ណតប្រ៊ីត (២០១៣), បុរី ភ្នំពេញថ្មី ផាកសុីធី (២០១៤), បុរី ភ្នំពេញថ្មី រីជេនថ៍ផាក (២០១៥), បុរី ភ្នំពេញថ្មី លែន, បុរី ភ្នំពេញថ្មី ដឹកហាម៉ូនីវីល្ល (២០១៦), បុរី ភ្នំពេញថ្មី គ្រីស្តាល់ផាក (២០១៧-២០១៨), បុរី ភ្នំពេញថ្មី ដាយមិនផាក, បុរី ភ្នំពេញថ្មី អេលីតផាក ១ (២០១៩), បុរី ភ្នំពេញថ្មី អេលីតផាក ២ និងអេលីតផាក ៣ (២០២០), បុរី ភ្នំពេញថ្មី រ៉េឌានផាក និង បុរី ភ្នំពេញថ្មី តាខ្មៅ សិនត្រល់ផាក (២០២១)។

យ៉ាងណាមិញ សម្រាប់ បុរី ភ្នំពេញថ្មី តាខ្មៅ សិនត្រល់ផាក ដែលជាទីតាំងទី១៤ និងជាគម្រោងទី១៥ ​ចុង​ក្រោយ​គេ​គឺ​បាន​បើក​លក់ កាល​ពី​ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ២០២១។ គម្រោង​នេះ ស្ថិតនៅលើដងផ្លូវធំទូលាយ កណ្ដាលក្រុងតាខ្មៅ មានចម្ងាយ ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតាខ្មៅ និង​ ១,៤គីឡូម៉ែត្រ ពីស្ពានព្រែក​សំរោង មានទំហំដីសរុប ៥១,២៤៣ ម៉ែត្រការ៉េ។

សូមជម្រាបជូនថា ឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមហ៊ុន បុរីភ្នំពេញថ្មី បច្ចុប្បន្នក៏មានតួនាទីជា​អនុប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរ។ តាមរយៈ​ការ​អភិវឌ្ឍ​វិស័យ​លំនៅឋាន​​រាប់​ម៉ឺន​​ខ្នង​នៅ​រាជធានីភ្នំពេញ ​លោក​ឧកញ៉ា ​​បាន​រួម​ចំណែក​យ៉ាង​ច្រើន​​ក្នុង​ការ​ជួយ​​​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។ លើស​ពី​នេះ ​​លោក​ឧកញ៉ា ក៏​តែង​តែ​បរិច្ចាគ​ថវិកា​​ជា​ច្រើន​ ​​ជូន​​រាជរដ្ឋាភិបាល ដើម្បី​បម្រើ​ឱ្យ​ការងារ​សប្បុរសធម៌​ផ្សេងៗ៕