ឧកញ៉ាច្រើនរូបដឹកដៃភរិយាទៅទស្សនកិច្ចនៅអេមីរ៉ាតអារ៉ាប់រួម

ជុំវិញ​ឧកញ៉ា

ថ្មីៗនេះ អ្នកឧកញ៉ា​ គិត ម៉េង បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីបើកការចចារជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅរដ្ឋធានីអាប៊ុយដាប៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូដែលមានវត្តមានអ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករកម្ពុជាច្រើនរូបដំណាងវិស័យឯកជន អមដំណើរលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីផ្លូវការហើយនោះ អ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករភាគច្រើន បានដឹកដៃឧត្តមភរិយាទៅទស្សនកិច្ចនៅតាមស្ថាប័ន ក្រុមហ៊ុន ព្រះបរមរាជវាំង និងកន្លែងទេសចរណ៍នានា ក្នុងរដ្ឋធានីអាប៊ុយដាប៊ី និងទីក្រុងឌូបៃ។

ក្នុងនោះរួមមាន៖ អ្នកឧកញ៉ា គិត ម៉េង, ឧកញ៉ា ថៃ ជាហួត, ឧកញ៉ា សុខ ស្រស់, ឧកញ៉ា អ៊ឹង សែ, ឧកញ៉ា សូវ សច្ចៈសម្បត្តិ, ឧកញ៉ា ថៃ ម៉េងលីម និងឧកញ៉ា ប៊ុន ហៃ។

ជាមួយគ្នានេះ ឧកញ៉ា និងពាណិជ្ជករមួយចំនួនក៏មិនបានបង្ហាញវត្តមានឧត្តមភរិយាផងដែរ ដូចជា ឧកញ៉ា សុង សារ៉ន ឧកញ៉ា ហេង បូរិន ជាដើម។