សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចិនត្រៀមនាវាចំនួន៧គ្រឿងដឹកវត្ថុធាតុដើមសម្រាប់រោងចក្រមកកម្ពុជា ដោយ៥គ្រឿងចូលតាមកំពង់ផែខេត្តព្រះសីហនុ និង២គ្រឿងចូលតាមកំពង់ផែហូជីមីងប្រទេសវៀតណាម ដោយជើងទី១នឹងមកដល់ថ្ងៃនេះ និងជើងទី២នឹងមកដល់ថ្ងៃស្អែក។ នាវាចិនទាំង៧គ្រឿងនេះនឹងដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់សម្រាប់រោងចក្រកម្ពុជាចាប់រហូតដល់ខែឩសភា ឆ្នាំ២០២០។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការថ្លែងខាងលើនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០៕
អត្ថបទ៖ លន ហ្សាឌីណា
ប្រភព៖សប្បាយ