លឺល្ហៀងៗថា Twitter គ្រោងបញ្ឈប់បុគ្គលិក ២៥% នៅដំណាក់កាលតំបូង

អន្តរជាតិ

ក្រុមហ៊ុន Twitter ដែលទើបនឹងផ្លាស់ប្ដូរម្ចាស់​ជា​មហាសេដ្ឋីមានបំផុតលើលោក​កាលពី​​សប្ដាហ៍​កន្លងទៅ កំពុង​មាន​បំណង​ចង់​បញ្ឈប់​បុគ្គលិក​មួយចំនួន សម្រាប់ដំណាក់កាលតំបូង​នៃ​ផែនការ​កាត់បន្ថយ​ការចំនាយ។ នេះបើតាម​ការ​ចុះផ្សាយពី Washington Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក Reuters ក៏បាន​ចុះផ្សាយ​ដែរថា ក្រុមហ៊ុន​ថ្មី​របស់ Elon Musk ទំនង​អាច​កាត់បន្ថយ​បុគ្គលិក​ប្រមាណជិត ២ ០០០ នាក់​ដែល​ស្មើនឹង ២៥% នៃ​ចំនួន​បុគ្គលិក​សរុប​ដែល Twitter មាន​ប្រហែល ៧ ០០០ នាក់​នៅ​ចុងឆ្នាំ ២០២១។

យ៉ាងណា មុន​សម្រេច​ទិញ​យក Twitter មេធំ Tesla ធ្លាប់​ចេញមុខ​បដិសេធ ពី​ការ​បញ្ឈប់​បុគ្គលិក​ Twitter ម្ដងដែរ បន្ទាប់​ពី​មាន​ចចាមអារ៉ាម​ថា លោក​អាច​នឹង​បណ្ដេញ​បុគ្គលិក​ជាច្រើន នៅពេលដែល​លោក​ទិញ​ Twitter បានសម្រេច។​

សូមជម្រាបដែរថា គ្រាន់តែ​ជោគជ័យ​ក្នុង​ការ​ក្លាយជា​ថៅកែថ្មី​ភ្លាម Elon Musk បាន​បញ្ឈប់​មេៗ​ដូចជា នាយកប្រតិបត្តិ Parag Agrawal ប្រធានហិរញ្ញវត្ថុ Ned Segal និងប្រធានផ្នែកច្បាប់ និងគោលនយោបាយ Vijaya Gadde ភ្លាមតែម្ដង ប៉ុន្តែ​ Reuters មិនអាច​សុំការ​បំភ្លឺ​ថ្មី​ទាក់​ទង​នឹង​ការ​បញ្ឈប់​បុគ្គលិក ២៥% នេះ​បាន​នៅឡើយ៕