ប្រធានាធិបតីអ៊ុយក្រែន ប្រកាសសុំការការពារសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ

អន្តរជាតិ

កាលពី​ចុងសប្ដាហ៍​មុន រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រកាស​ថា ពួកគេ​នឹង​មិនទទួល​ខុសត្រូវ​ឡើយ ចំពោះ​សុវត្ថិភាព​សម្រាប់​កប៉ាល់​ជនស៊ីវិលណា ដែល​បាន​ធ្វើ​ដំណើរ​តាម​ដែនទឹក​សមុទ្រខ្មៅ (Black Sea) បើសិនជា​មាន​ការ​បាញ់បោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដូច្នេះហើយ ប្រធានាធិបតីអ៊ុយក្រែន​ Volodymyr Zelensky បាន​ប្រកាស​សុំជំនួយ​ផ្នែកការពារ ក្នុងការ​នាំចេញ​គ្រាប់ធញ្ញជាតិ​ទៅកាន់​ទីផ្សារអន្តរជាតិ បន្ទាប់ពី​រុស្ស៊ី​ផ្អាក​ការធ្វើតាម​សន្ធិសញ្ញា​ដែល​មាន​ការ​ដឹងលឺ​ពី UN។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

យ៉ាងណា ការនាំចេញរបស់​អ៊ុយក្រែន​នៅ​តែ​មាន​ចរាចរណ៍​ជាធម្មតា ដោយសារ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​ប្រទេសតួកគី និង​អង្គការ​សហប្រជាជាតិ។ នេះ​បើតាម​សម្ដី​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​នៅក្នុង​វីដេអូ​ដែល​បង្ហោះ​នៅ​យប់ថ្ងៃអង្គារ៍។

សូមជម្រាបដែរថា រុស្ស៊ី និង​អ៊ុយក្រែន​ធ្លាប់​បាន​ចូលតុ​ចរចា​គ្នា​ម្ដង អំពី​សន្ធិសញ្ញា​សន្តិភាព​ក្នុងការ​ប្រើប្រាស់​មធ្យោបាយ​ផ្លូវទឹក​នាំចេញ នាំចូល​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ដោយមាន​ការ​ដឹងលឺ​ពី UN និង​ប្រទេសតួកគី កាលពី​ថ្ងៃទី ២២ កក្កដា​ ២០២២៕