ប្រធានាធិបតីចិនសន្យាជួយប៉ាគីស្ថាន ស្ដារស្ថិរភាពហិរញ្ញវត្ថុឡើងវិញ

អន្តរជាតិ

កាលពី​ថ្ងៃទី ០២ វិច្ឆិកា​កន្លងទៅ ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​និយាយ​ថា ចិន​នឹង​បន្ត​ជួយ​ផ្គត់ផ្គង់​ដល់​ប្រទេស​ប៉ាគីស្ថាន សម្រាប់​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ប្រទេសនៅអាស៊ីខាងត្បូង​កំពុង​ជួបប្រទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី Reuters បានបង្ហាញ​ថា ចិន និងប៉ាគីស្ថានគួរតែបន្តឆ្ពោះទៅមុខជាមួយគ្នា ក្នុងការសាងសង់​របៀងសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ២ ឲ្យកាន់តែមាន​ប្រសិទ្ធភាព។

ប្រភពដដែលបានបន្ថែមទៀតថា នាយករដ្ឋមន្ត្រី Shehbaz Sharif បានរៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដែលផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ជាពិសេសច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC)។

សូមជម្រាបដែរថា មួយ​រយៈចុងក្រោយនេះ ប៉ាគីស្ថាន​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុជាខ្លាំង ជាពិសេស​បន្ទាប់ពី​គ្រោះទឹកជំនន់​អាក្រក់បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ បណ្ដាល​ឲ្យ​ប្រទេស​មួយ​នេះ​ខាតបង់​ទឹកប្រាក់​អស់​ប្រហែល ៣០ ពាន់​លាន​ដុល្លារ៕