លឺល្ហៀងៗ Elon Musk គ្រោងប្រកាសកាត់បន្ថយបុគ្គលិក Twitter ពាក់កណ្ដាលនៅថ្ងៃស្អែក

អន្តរជាតិ

ក្រោយការសម្រេចទិញបាន Twitter ចចាមអារ៉ាម​នៃការ​បញ្ឈប់​បុគ្គលិក​នៅទីនោះ បាន​លេចឡើង​ឥតឈប់ឈរ ខណៈ​ម្ចាស់ថ្មី Elon Musk សុទ្ធតែបានច្រានចោល​ព័ត៌មាន​ខាងលើ ប៉ុន្តែ​មហាសេដ្ឋីមានបំផុតលើលោក​ក៏​​បាន​បញ្ឈប់​ថ្នាក់លើ​នៅទីនោះ​មួយចំនួន​រួចហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ CNA បានរាយការណ៍​ថា បុគ្គលិកប្រហែល ៣ ៧០០ នាក់​អាច​នឹង​ត្រូវបាត់បង់​ការងារ​នៅ Twitter ហើយ​សេចក្ដី​ប្រកាស​អាច​នឹង​ធ្វើឡើង​នៅ​ថ្ងៃស្អែក តាមរយៈ​មេធំ Tesla ដោយផ្ទាល់​តែម្ដង។

ដោយឡែក Bloomberg ក៏បានរាយការណ៍​ទៀតថា ការ​កាត់​បន្ថយ​បុគ្គលិក​នេះ គឺ​ដើម្បី​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ការងារ​របស់ Twitter ហើយ​ក៏​នឹង​តម្រូវ​ឲ្យ​បុគ្គលិក​ទាំងអស់​វិល​មក​ធ្វើការ​នៅ​ការិយាល័យ​ឡើងវិញ។

យ៉ាងណា មកទល់​នឹង​ពេលនេះ Twitter នៅមិនទាន់ចេញមុខ​បំភ្លឺ​ចចាមអារ៉ាម​ខាងលើ​នៅឡើយ៕