ធនាគាររឹបអូសភូមិគ្រឹះតម្លៃជិត ៩០ លានដុល្លារ របស់មេធំ Evergrande នៅហុងកុង

អន្តរជាតិ

ភូមិគ្រឹះមួយខ្នងនៅទីក្រុងហុងកុង ដែលគេដឹងថាជាកម្មសិទ្ធ​របស់​ប្រធានក្រុមហ៊ុន China Evergrande Group ដែល​មាន​ទីតាំង​នៅ​តំបន់ The Peak ត្រូវបានរឹបអូស​ដោយ​ធនាគារ China Construction Bank។ នេះ​បើតាម​ការ​ចុះផ្សាយពី​កាសែត​ក្នុងស្រុក HK01។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ប្រភពខាងលើមិនបានបញ្ជាក់​ពី​កាលបរិច្ឆេទជាក់លាក់​នៃ​ការ​រឹបអូស​ភូមិគ្រឹះ​ទំហំ​ជិត ៥០០ ម៉ែត្រការ៉េ និងមាន​តម្លៃ​ប្រមាណ ៧០០ លាន​ដុល្លារ​ហុងកុង ឬ ៨៩ លាន​ដុល្លារ​អាមេរិក។

មូលហេតុជុំវិញ​ការ​រឹបអូស​នេះ ទំនងជា Evergrande មិនមាន​លទ្ធភាព​សង​បំណុល​ធនាគារ​ដែល​ធ្លាប់​ខ្ចីលុយ​ប្រមាណ ៣០០ លាន​ដុល្លារ​ហុងកុង​កាលពី​ឆ្នាំទៅ ដើម្បីដោះស្រាយ​បញ្ហា​មួយគ្រា និងបាន​យក​ប្លង់​ភូមិគ្រឹះ​នេះ​ជា​ទ្រព្យ​បញ្ចាំ។

ដោយឡែក នាយកដ្ឋាន​ចុះបញ្ជី​ដីធ្លី​នៅ​ហុងកុង​ក៏​បាន​បញ្ជាក់​ដែរថា ប្លង់​ភូមិគ្រឹះ​មួយ​ខ្នង​នោះ​ ពិតជា​បាន​ដាក់​បញ្ចាំ​នៅ​ធនាគារ CCB ពិតមែន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​នៃ​ទឹកប្រាក់​ដែល​បាន​ខ្ចី​ពិតប្រាកដ​ឡើយ។

ជុំវិញ​បញ្ហា​មួយនេះ Evergrande និង​ប្រធាន​ក្រុមហ៊ុន​មិនទាន់​ចេញ​មុខ​បកស្រាយ​នៅឡើយទេ៕