Lenovo ប្រកាសការខាតបង់តំបូងបំផុត ​ក្នុងរយៈពេល ១០ ត្រីមាសចុងក្រោយ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Lenovo Group បានប្រកាស​ពី​ប្រាក់ចំណូល​ប្រចាំ​ត្រីមាស​របស់​ពួកគេ ហើយ​វា​ក៏​ជា​ការ​ខាតបង់​តំបូង​បំផុត​ដែល​ក្រុមហ៊ុន​បាន​ជួបប្រទះ​ក្នុង​រយៈពេល​ជាង ២ ឆ្នាំ​ចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការចុះផ្សាយពី CNA បាន​បង្ហាញ​ថា ចំណូលត្រីមាសទី ៣ របស់​ក្រុមហ៊ុន Lenovo ទទួល​បាន ១៧,០៩ ពាន់​លាន​ដុល្លារ ថយចុះ ៤% បើធៀប​នឹងឆ្នាំទៅ​ក្នុង​រយៈពេលដូចគ្នា ហើយ​វា​ក៏​ជា​ការ​ខាតបង់​តំបូង​បំផុត​គិត​តាំងពី​ដើមត្រីមាសទី ២ នៃ​ឆ្នាំ ២០២០ មក​ម៉្លេះ។

ដោយឡែក មូលហេតុដែល​ក្រុមហ៊ុន​ជួប​ការ​ខាតបង់​បែបនេះ គឺ​ដោយសារ​រដ្ឋាភិបាល​ចិន​រឹតបន្តឹង​វិធានការទប់ស្កាត់កូវីដ ១៩ ចំពេល​កង្វះខាត​បន្ទះឈីប​សកល​ក៏​កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​ព្រួយ​បារម្ភ​ផង។

ក្រៅពី Lenovo ក្រុមហុន​ផលិតកុំព្យូទ័រ​ផ្សេងទៀត​ ក៏​ទទួល​រង​ការ​ខាតបង់​គួរសម ដោយសារ​កង្វះខាត​បន្ទះឈីប និង​វិធានការទប់ស្កាត់កូវីដ ១៩ នៅចិន​ផងដែរ ដូចជា HP និង Dell សុទ្ធតែ​សម្លឹងឃើញ​ទិន្នន័យ​លក់​ប្រចាំឆ្នាំ​របស់​ពួកគេ​ធ្លាក់ចុះ​ជាង​ ២០%៕