ថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសឡាវ បាននិងកំពុងរៀបចំផែនការដ៏ធំមួយ ក្នុងការការបង្កើតរោងចក្រផលិតជីវឥន្ធន:ដោយខ្លួនឯង ដើម្បីជាផ្នែកមួយក្នុងការកាត់បន្ថយទៅលើការនាំចូលពីក្រៅប្រទេស ។
ក្រុមហ៊ុនប្រេងឥន្ធន:រដ្ឋឡាវ ត្រូវបានរាយការណ៍ថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន GAIA Petro Co. Ltd នៃសារធារដ្ឋកូរ៉េ ដើម្បីចាប់ផ្តើមគម្រោងផលិតជីវឥន្ធន:ដំបូង ដែលមានតម្លៃប្រមាណ ២០ លានដុល្លារ នៅក្នុងប្រទេសឡាវ ។
គម្រោងដ៏ធំនេះផងដែរ នឹងមានទីតាំងនៅ Dongphosy សង្កាត់ Hadxyfong រដ្ឋធានីវៀងចន្ទ ដោយក្រុមហ៊ុន GAIA Petro Co., Ltd. នឹងមានសិទ្ធកាន់កាប់ភាគហ៊ុន ៥៥% ខណ: ២២,៥% ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Lao State Fuel និង ២២,៥% ផ្សេងទៀតគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក ។
ការបណ្តាក់ទូនរួមគ្នានេះ មានគោលបំណងផលិតជីវឧស្ម័នចំនួន ៥០០ ០០០ លីត្រក្នុងមួយថ្ងៃ ស្របពេលគេរំពឹងថានៅឆ្នាំដំបូង រោងចក្រនេះអាចនឹងផ្គត់ផ្គង់បានប្រហែល ១០ លានលីត្រ ក្នុងមួយខែ ហើយវាអាចនឹងបន្តកើនឡើង ២០% ក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំទីពីរទៅ ៕