អាស៊ាន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៦៧ ដោយមានប្រទេស ៥ ជាសមាជិកតំបូងគឺ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ ហើយសមាជិក ៥ រូបផ្សេងទៀតដូចជា ប្រ៊ុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ទើបក្លាយជាសមាជិកពេញសិទ្ធនៅទសវត្សឆ្នាំ ១៩៨០ និង ១៩៩០ ប៉ុណ្ណោះ។
តាំងពីបង្កើតអាស៊ានមក ប្រទេសជាសមាជិកបានផ្លាស់ប្ដូរគ្នាកាន់តំណែងជាប្រធានអាស៊ាន រៀបចំកិច្ចប្រជុំជាមួយបណ្ដាសមាជិកដទៃនៅប្រទេសរបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ ២០២២ នេះ កម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១។
ប៉ុន្តែ តើអ្នកដឹងទេ? ក្នុងចំណោមសមាជិកទាំងអស់ដែលធ្លាប់កាន់តំណែងជាប្រធានអាស៊ាន មីយ៉ាន់ម៉ាទទួលបានឱកាសមួយនេះតែម្ដងគត់កាលពីឆ្នាំ ២០១៤ តាំងពីក្លាយជាសមាជិកពេញសិទ្ធកាលពីឆ្នាំ ១៩៩៧។
ដោយឡែក ប្រទេសសមាជិកដែលកាន់តំណែងប្រធានអាស៊ានតិចបំផុតទី ២ គឺ ឡាវដែលធ្លាប់កាន់បាន ២ លើក ខណៈសមាជិកដទៃសុទ្ធតែធ្លាប់កាន់តំណែងនេះបាន ៣លើក។
សូមជម្រាបដែរថា ប្រទេសដែលនឹងកាន់ញញួរបន្ទាប់ពីកម្ពុជាគឺ ឥណ្ឌូណេស៊ី ហើយពួកគេនឹងក្លាយជាប្រទេសដំបូងដែលទទួលបានតំណែងប្រធានអាស៊ានលើកទី ៤ សម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ ២០២៤៕