ប្រូម៉ូសិនផ្ទួនៗ សម្រាប់តែថ្ងៃ៩វិច្ឆិកា បុរី វិមានសំណាង បញ្ចុះតម្លៃផ្ទះវីឡាដល់ ១៥ម៉ឺនដុល្លារ សម្រាប់តែ ១ផ្ទះប៉ុណ្ណោះ!

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ​និង​ជា​ថ្ងៃទី​៣ នៃ​ព្រះរាជពិធីបុណ្យ​អុំទូក​ផង​នោះ ​​​​បុរី វិមានសំណាង របស់​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ​​​​បាន​ប្រកាស​ផ្តល់​ជូន​នូវ​ប្រូម៉ូសិន​ពិសេស​មិន​ធ្លាប់​មានពី​មុន​មក ​​ដោយ​វីឡាឃីង ក្រុមហ៊ុនលក់បញ្ចុះ​តម្លៃ​ដល់ ១៥​ម៉ឺន​ដុល្លារក្នុងមួយផ្ទះ, វីឡាឃ្វីន បញ្ចុះ ៨ម៉ឺន​ដុល្លារក្នុងមួយផ្ទះ និង​វីឡា​ព្រីន បញ្ចុះ ​៥​ម៉ឺន​ដុល្លារ​​ក្នុង​មួយ​ផ្ទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ផងដែរថា កម្មវិធី​ប្រូម៉ូសិន​ពិសេស​ខាង​លើ​នេះ ​​បុរី វិមានសំណាង ផ្តល់​ជូន​យ៉ាងពិសេសជូនអតិថិជន សម្រាប់​តែ​ថ្ងៃទី​៩ វិច្ឆិកា ​​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ហើយប្រូម៉ូសិនលក់បញ្ចុះតម្លៃខ្ទង់ម៉ឺនដុល្លារ សម្រាប់ម៉ូដផ្ទះវីឡាទាំង ៣ប្រភេទ ​​(វីឡាឃីង,វីឡាឃ្វីន និងវីឡា​ព្រីន )ខាងលើ គឺមានផ្ដល់ជូនសម្រាប់​តែចំនួន ៣ផ្ទះវីឡា និង​សម្រាប់ល.ខ ដែល​អតិថិជន​បង់​ផ្តាច់ ១០០% តែប៉ុណ្ណោះ។

ប្រិយមិត្ត​ អាច​ទៅ​​ការិយាល័យ​របស់​គម្រោង បុរី វិមានសំណាង ​ផ្ទាល់ ដែល​មានទីតាំងស្ថិតលើ មហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្រាប់​ព័ត៌មាន​លម្អិត សូមទំនាក់ទំនង តាម​រយៈ​លេខ​ទូរស័ព្ទ៖ 095 96 2000 | 070 96 2000 | 078 96 2000 | 061 96 2000 | 086 96 2000 ឬ​​តាម Google Map

បុរី វិមានសំណាង ជា​បុរី​លំដាប់​អភិជន ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន​បែបក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែល​ចំណាយ​ថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួន​ច្បារ កន្លែងហាត់​ប្រាណ កន្លែងលេង​កីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដី​សរុប ដែលសាក​សម​បំផុត សម្រាប់​គ្រួសារ​អភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕