ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង បានផ្ញើសារអបអរសាទរ ឯកឧត្តម ទេសរដ្ឋ គីម រិទ្ធី ក្នុងឱកាសដែលព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរម្យងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសង្គហបណ្ឌិត» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
នៅក្នុងឱកាសដ៏ប្រពៃថ្លែងថ្លានាពេលនេះដែលឯកឧត្តមទេសរដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារកិត្តិយស «កិត្តិសង្គហបណ្ឌិត» ឧកញ៉ា សុខ ស្រស់ និងលោកជំទាវ ព្រមទាំងក្រុមគ្រសារ សូមគោរពជូនពរឯកឧត្តម គន់ គីម និងលោកជំទាវ សូមមានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តចូលរួមដឹកនាំការងារអភិវឌ្ឍន៍ជាតិជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាស្ថាបនិកសន្តិភាពកម្ពុជា។
ជាចុងក្រោយ ខ្ញុំបាទ និងក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្តម គន់ គីម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕