Floyd Mayweather រកចំណូលពីអាជីពអ្នកប្រដាល់ បានជាង ១ ពាន់លានដុល្លារ

អន្តរជាតិ

អ្នកប្រដាល់មានបំផុតលើលោក Floyd Mayweather បច្ចុប្បន្នមិនមែនជាអត្តពលិក ដែលក្លាយជា​មហាសេដ្ឋីដូចជា Tiger Woods ឡើយ ប៉ុន្តែលោក​គឺ​ជាអ្នកប្រដាល់មានបំផុតលើលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយ​ពី Celebritynetworth បានបង្ហាញថា ទ្រព្យសម្បត្តិ​របស់ Floyd មានប្រមាណ​ជិត ៥០០ លានដុល្លារ ខណៈ​ចំណូល​ពីអាជីពជាអ្នកប្រដាល់​វិញ គឺ​លោក​រកបាន​ប្រហែល ១,១ ពាន់លានដុល្លារ បើគិត​មកទល់​សព្វថ្ងៃ។

កាន់តែអស្ចារ្យ​ជាងនេះ គឺ​អ្នកប្រដាល់មិនធ្លាប់ចាញ់​ម្នាក់នេះ គឺជា​អត្តពលិកទី ៦ ដែល​រកចំណូល​ពី​វិស័យ​កីឡា​លើសពី ១ ពាន់លាន​ដុល្លារ និង​ជា​អត្តពលិក​ទទួល​បាន​កម្រៃពលកម្ម​ច្រើន​បំផុត​ប្រចាំប្រវត្តិសាស្ត្រ​ទី ៥ ផងដែរ។

សូមជម្រាបដែរថា អ្នកប្រដាល់​ប្រកួត ៥០ ដង​ ឈ្នះ​ទាំង ៥០ ដង​ខាងលើ គឺ​ជាមនុស្ស​សម្ភារៈនិយម​មួយរូប ដែល​តែងតែ​បង្ហោះ​អួត​វត្ថុ​មាន​តម្លៃ​ដូចជា ឡានទំនើប នាឡិកា​ដាំពេជ្រ និង​គ្រឿង​អលង្ការ​ជាច្រើន​លើ​បណ្ដាញ​សង្គម​ជា​ញឹកញយ៕