ក្រុមមហាសេដ្ឋីអាមេរិក នាំគ្នាចាក់លុយជិត ៩០០ លានដុល្លារ សម្រាប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិ

អន្តរជាតិ

ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិក នឹងធ្វើឡើងនៅថ្ងៃអង្គារ៍ខាងមុខ ខណៈក្រុមមហាសេដ្ឋីអាមេរិក​បាន​ចាក់លុយ ៨៨០ លាន​ដុល្លារ សម្រាប់​ការបោះឆ្នោត​មួយនេះ

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​ជនជាតិអាមេរិកសម្រាប់យុត្តិធម៌ពន្ធ ហៅកាត់ ATF បានទម្លាយថា ក្រុមមហាសេដ្ឋីមួយចំនួនតូច​នៃ​មហាសេដ្ឋីអាមេរិក ៤៦៥ នាក់ បានចាក់លុយ​ប្រហែល ៨៨១ លានដុល្លារ​សម្រាប់​ការបោះឆ្នោត​នេះ គិតត្រឹមចុងខែកញ្ញា។

ទឹកប្រាក់ខាងលើ គឺ​មានចំនួនច្រើនជាង​មូលនិធិ​សរុប​នៃ​ការបោះឆ្នោត​ទាំងមូល​កាលពី​ឆ្នាំ ២០១៨ ដល់ទៅ ៤៤% ពោល​កាលនោះ​ទឹកប្រាក់​សរុប​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០១៨ មាន​សរុប​តែ ៦១១ លានដុល្លារ​ប៉ុណ្ណោះ។

សូមជម្រាបដែរថា យោងតាមទិន្នន័យបឋម ក្រុមមហាសេដ្ឋីប្រហែល ៦០% គាំទ្រ​គណបក្សសាធារណរដ្ឋ ច្រើនជាង​គណបក្សប្រជាធិបតេយ្យ៕