ក្រុមហ៊ុន Twitter ត្រូវបានប្ដឹង ក្រោយបែកធ្លាយដំណឹងម្ចាស់ថ្មីចង់កាត់បន្ថយបុគ្គលិក ៥០%

អន្តរជាតិ

កាលពី​ថ្ងៃទី ០៤ វិច្ឆិកា​នេះ សារព័ត៌មាន Bloomberg បានចុះផ្សាយ​ថា ក្រុមហ៊ុន Twitter ត្រូវបាន​គេប្ដឹង បន្ទាប់​ពី​បែកធ្លាយ​ដំណឹង​ Elon Musk ចង់កាត់បន្ថយ​បុគ្គលិក​ពាក់កណ្ដាល​ទូទាំងក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​បាន​បន្ថែមថា បច្ចុប្បន្ន​ពាក្យបណ្ដឹង​នេះ​ កំពុង​ត្រូវបាន​តុលាការ​ទីក្រុង San Francisco កំពុង​ធ្វើការពិនិត្យមើល​យ៉ាងលំអិត។

បន្ថែមពីនោះ ក្រុមបុគ្គលិក​ Twitter ក៏បាន​ទម្លាយ​បន្ថែមថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បណ្ដេញ​ក្រុមការងារ​ជាច្រើន ដោយមិនមាន​ហេតុផលសមរម្យ និងមិនផ្ដល់​ដំណឹង​ជាមុន ហើយ​ទង្វើ​បែបនេះ គឺ​ជាការបំពានច្បាប់សហព័ន្ធ និងរដ្ឋកាលីហ្វ័រញ៉ា​។​

សូមជម្រាបដែរថា តាំងពីក្លាយជា​ម្ចាស់ក្រុមហ៊ុន​ថ្មី​ មានចចាមអារ៉ាម​ឥតឈប់ឈរ​ទាក់ទង​នឹង Elon Musk ចង់កាត់បន្ថយ​បុគ្គលិក​ Twitter ប៉ុន្តែ​ចចាមអារ៉ាម​ទាំងនោះ​សុទ្ធតែត្រូវបាន​ច្រានចោល​ពី​សំណាក់​មហាសេដ្ឋីមានបំផុត​លើលោក​ទាំងអស់៕