នាយករដ្ឋមន្ត្រីចិន នឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី ០៨ ត្រៀមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

អន្តរជាតិ

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ដែលកម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធ​ធ្វើពី​ថ្ងៃទី ១០ ដល់ទី ១៣ ខែវិច្ឆិកាខាងមុខ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​បណ្ដា​សមាជិក​អាស៊ាន និង​ភ្ញៀវកិត្តិយស​ដូចជា ប្រធានាធិបតីអាមេរិក ចូ បៃឌិន​ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះផងដែរ នាយករដ្ឋមន្ត្រី​ចិន Li Keqiang នឹងធ្វើដំណើរទស្សនកិច្ច​មក​កម្ពុជា​ពីថ្ងៃទី ០៨ ដល់​ថ្ងៃទី ១៣ ហើយ​លោក​ក៏​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​មួយនេះ ជាមួយ​សមាជិក​អាស៊ាន ហើយក៏នឹង​យក​កម្ពុជា​ជា​វេទិកា​ជួប​ជជែក​រវាង​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​ផងដែរ។ នេះបើតាម​ការចុះផ្សាយពី Reuters។

បន្ទាប់​ពី​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី ៤០ និង ៤១​ នេះ លោក Li Keqiang ក៏​នឹង​ចូលរួម​កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ ដែល​កម្ពុជា​ក៏​នឹង​ធ្វើជាម្ចាស់ផ្ទះ​ដូចគ្នា ខណៈ​កិច្ចប្រជុំ​មួយ​នេះ​ធ្វើឡើង​នៅ​ពាក់កណ្ដាលខែវិច្ឆិកា៕