មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា លោក ចូ បៃឌិន នឹងចូលរួមអង្គប្រជុំសំខាន់មួយនៅអេហ្ស៊ីប

អន្តរជាតិ

ប្រធានាធិបតី​អាមេរិក ចូ បៃឌិន នឹងមានវត្តមាន​សម្រាប់​កិច្ចប្រជុំ​កំពូលអាស៊ាន​លើកទី ៤០ និង ៤១ ដែល​មាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ ក្នុង​នាម​ជា​ភ្ញៀវកិត្តិយស នៅថ្ងៃទី ១២ និង ១៣ វិច្ឆិកា។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​ក៏​បាន​បន្ថែមថា មុន​មកដល់​កម្ពុជា មេដឹកនាំអាមេរិក​ក៏​នឹង​ត្រូវចូល​រួម​អង្គ​ប្រជុំ​សំខាន់​មួយ​ទៀត​នៅ​ប្រទេស​អេហ្ស៊ីប នោះ​គឺកិច្ច​ប្រជុំ​ស្ដី​ពី​បម្រែបម្រួលអាកាសធាតុ រៀបចំឡើង​ដោយ​អង្គការ​សហប្រជាជាតិ COP27 United Nations។​

កិច្ចប្រជុំមួយ​នេះ​គឺ​ចាប់ធ្វើ​ពី​ថ្ងៃទី ០៦ រហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ហើយ​ប្រធានាធិបតីអាមេរិក ចូលរួមតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី ១១ វិច្ឆិកា ហើយលោក​នឹង​ស្រូត​ធ្វើដំណើរ​មក​កម្ពុជា​ឲ្យ​ទាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃទី ១២ និង ១៣ វិច្ឆិកា។

សារព័ត៌មាន​ Reuters ក៏​បាន​អះអាង​ទៀតថា បន្ទាប់​ពី​បំពេញ​ភារកិច្ច​ជា​ភ្ញៀវកិត្តិយស​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លោក ចូ បៃឌិន ក៏​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ G20 ពី​ថ្ងៃទី ១៣ រហូត​ដល់ថ្ងៃទី ១៦ វិច្ឆិកា​ទៀតផង៕