ក្រុមហ៊ុនចំនួន២ នឹងចាយទុន១៤លានដុល្លារបង្កើតរោងចក្រថ្មី នៅខេត្តទាំងពីរនេះ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ (C​D​C ​) នៅ​ថ្ងៃ​ទី​៤​ ​ខែវិច្ឆិកា​នេះ​ ​បាន​អនុម័ត​នូវ​គម្រោង​វិនិយោគបង្កើតរោងចក្រថ្មី​ចំនួន​ ​២​ ​ដែល​មាន​តម្លៃ​សរុប​រហូត ​១​៤​លាន​ដុល្លារ​អាមេរិក។ បើយោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន២ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១-ក្រុមហ៊ុន “NEW SHUI YAT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨,៥លានដុល្លារអាម៉េរិក។

២- ក្រុមហ៊ុន “KANJIN (CAMBODIA) LUGGAGE CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា គម្រោងវិនិយោគដែលមានទុនសរុប ១៤ លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅលើទឹកដីខេត្តទាំង២នោះ អាចបង្កើតការងារជូនពលរដ្ឋកម្ពុជាបានរហូត២​, ​១​២​៨​កន្លែង​៕ អត្ថបទ៖ រង្សី