អ្នកឧកញ៉ា ទ្រី ភាព៖ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាកិត្តិយសសម្រាប់ជាតិ និងប្រជាជនកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាពគ្រុប និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​​​យល់​ឃើញ​ថា​ ការ​ទទួល​បាន​ឱកាស​​​​​​ធ្វើ​ជា​ម្ចាស់​ផ្ទះ រៀបចំ​កិច្ចប្រជុំកំពូលអាស៊ាន នៅ​ឆ្នាំ​២០២២​ នា​សប្តាហ៍​ក្រោយ​នេះ គឺជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​​ជាតិ និង​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ នៅ​​ស្រុក​កណ្តាលស្ទឹង ប្រមាណ ២,៣២២នាក់ នា​ព្រឹកថ្ងៃអាទិត្យកន្លងទៅ។ អ្នកឧកញ៉ា បានលើកឡើងថា នៅសប្តាហ៍ក្រោយនេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងមានការអញ្ជើញចូលរួមពីមេដឹកនាំល្បីៗលើពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិកផងដែរ។​ នេះជា​កិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈនយោបាយ​ការបរទេស​ដឹកនាំ​ដ៏​ប៉ិន​ប្រសព្វ​​របស់​សម្តេចតេជោ ហ៊ុន សែន។

ជា​ទស្សនៈ​​របស់​​អ្នកឧកញ៉ា ការទទួលបានឱកាសរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ ជាជោគជ័យនៃនយោបាយការបរទេសរបស់កម្ពុជា ហើយក៏នាំមកនូវកិត្តិយសសម្រាប់ជាតិ និងប្រជាជន​កម្ពុជាផងដែរ។ អ្នកឧកញ៉ា បានគូសរំលេចថា កម្ពុជាពីអតីតកាលធ្លាប់តែយាយីដោយសង្គ្រាម ជាប្រទេស​អន់ថយ តែបច្ចុប្បន្នកម្ពុជាមានតួនាទីកាន់តែសំខាន់ ហើយបានរួមចំណែកដោះស្រាយ​បញ្ហារបស់ពិភព​លោក​​ទៀត​ផង។

សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ នៅ​សណ្ឋាគារ​​​លំដាប់​ផ្កាយ៥ សុខា ភ្នំពេញ៕