ទឹកបរិសុទ្ធ វីតាល់ របស់អ្នកឧកញ៉ា១រូប ត្រូវបានជ្រើសរើសជាទឹកពិសាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន

ជុំវិញ​ឧកញ៉ា

ទឹកបរិសុទ្ធ វីតាល់ ជាម៉ាកល្បីឈ្មោះមួយក្នុងចំណោមក្រុមហ៊ុន​ផលិតទឹកបរិសុទ្ធឈានមុខគេ​នៅស្រុក​ខ្មែរ ដែល​គ្រប់គ្រង​ដោយ​​​អ្នកឧកញ៉ា ​​ជឹង សុគន្ធាវី ជា​អគ្គនាយិកា​ក្រុមហ៊ុន ​​ត្រូវបានជ្រើសរើសជាទឹកពិសា​ផ្លូវការ ​ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តិទៅ​នៅ​​រាជធានីភ្នំពេញ នា​​ថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា ​​ជឹង សុគន្ធាវី

ឈរជើងក្នុងទីផ្សារកម្ពុជាជាងមួយទស្សវត្សរ៍ វីតាល បានសាងភាពល្បីល្បាញ និងបង្កើត​នូវ​ស្តង់​ដារ​មួយ​ដែល​មានការ​ទទួលស្គាល់​ពី​សហគមន៍​ជាតិ​ ​និង​អន្តរជាតិ​។​ ​រហូតមកដល់​សព្វថ្ងៃនេះ​ ​វី​តា​ល់​នៅតែ​ជា​ផលិត​ផល​នាំមុខ​គេ​នៅ​លើ​ទី​ផ្សារ​ ​ដែល​ផ្តល់​ជូន​ទឹក​ពិសា​ដល់​ប្រជាជន​រាប់​លាន​នាក់​ជា​រៀងរាល់ថ្ងៃ​។ ​​​អ្នកឧកញ៉ា ​​ជឹង សុគន្ធាវី ​​ដែល​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូន​ស្រី​បង្កើត​របស់​អ្នកឧកញ៉ា ឡៅ ម៉េងឃីន និង​អ្នកឧកញ៉ា ជឹង សុភាព ហៅ «យាយភូ»។

សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅ​សណ្ឋាគារ​​​លំដាប់​ផ្កាយ៥ សុខា ភ្នំពេញ, រាជធានីភ្នំពេញ ខណៈ​ដែល​ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​ប្រទេស​មួយ​ចំនួន នឹង​អញ្ជើញ​​ធ្វើ​ដំណើរ​មក​កាន់​រាជធានីភ្នំពេញ ជា​បណ្តើៗ​​ចាប់​ពី​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ស្អែក​នេះ​តទៅ៕