ក្នុងបរិវេនវត្តសុទស្សនារាម ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អគាររដ្ឋបាលថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ ដែលគ្រោងចំណាយថវិកាប្រមាណ ៣០៥,៩៥៧.៩៩ ដុល្លារសហរដ្ឋអាមេរិក ដែលមានកម្ពស់៤ជាន់ ទទឹង១៦ម៉ែត្រ និងបណ្តោយ១៨ម៉ែត្រ សាងសង់ឡើងពីឥដ្ឋ បេតុង និងតំបូលប្រក់ក្បឿង និងមានរៀបចំជារចនាសម្ព័ន្ធ ដូចជា មានបន្ទប់ការិយាល័យសំរាប់ធ្វើការងារ មានបណ្ណាល័យសម្រាប់សិក្សាស្រាវជ្រាវ និងមានសាលប្រជុំធំទូលាយ។ ពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីនេះប្រារព្ធធ្វើឡើងក្នុងបរិវេនវត្តសុទស្សនារាម នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ រួមទាំងថ្នាក់ដឹកនាំខេត្ត ក្រសួងនិងមន្ទីរពាក់ព័ន្ធ ព្រះសង្ឃ គណកម្មាការ អាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងប្រជាពុទ្ធបរិស័ទ ប្រមាណជាង២០០០នាក់ផងដែរ។
ព្រះសោមវេទី អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន មានថេរដេកាថា គោលបំណងដែលរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះឡើង គឺដើម្បីប្រមូលបច្ច័យសម្រាប់សាងសង់អគាររដ្ឋបាលថ្មីនេះ ព្រោះដោយសារខ្វះបន្ទប់សិក្សា សម្រាប់សមណនិស្សិត និស្សិត។ លើសពីនេះទៀត ពុទ្ធិកសិក្សានៅតែរក្សាបានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ បណ្តុះបណ្តាលធនធានទាំងបព្វជិត និងកុលបុត្រក្រីក្រី ដោយមិនអាចលុបបំបាត់បានឡើយ ដើម្បីផ្តល់ឪកាសជូនដល់កុលបុត្រ ដែលបានបួសក្នុងព្រះពុទ្ធសាសនា អោយបានបន្តការសិក្សារៀនសូត្រ ចូលរួមថែរក្សា និងលើកកម្ពស់តួនាទីព្រះពុទ្ធសាសនានៅសង្គមផងដែរ។
ក្នុងឪកាសនោះដែល លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានអោយដឹងដែលថា អគាររដ្ឋបាលថ្មី ដែលបានបញ្ចុះបឋមសិលាសាងសង់នាពេលនេះ គឺពិតជាមានន័យយ៉ាងធំធេងបំផុត សម្រាប់គណគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យ សមណនិស្សិត និស្សិត សម្រួលដល់ការបម្រើការងាររបស់មន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិកសិក្សា និងសមណនិស្សិត និស្សិត ធ្វើការ និងសិក្សាស្រាវជ្រាវប្រចាំថ្ងៃ។
លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត បន្តទៀតថា ជាការពិតណាស់រាល់ការសាងសង់អគារ សិក្សាសម្រាប់គ្រឹះស្ថានសិក្សា តែងតែទទួលបានការគ្រាំទ្រ ពីសំណាក់រាជរដ្ឋាភិបាល ដែលនេះជាសក្ខីភាពមួយឆ្លុះបញ្ចាំងឪ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋភិបាលកម្ពុជា។ ជាងនេះទៅទៀត អ្វីដែលយើងចងចាំមិនភ្លេចនោះ គឺប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ជារឿយៗថា មានការអប់រំល្អ ទើបមានធនធានមនុស្សល្អ សម្រាប់ការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងន័យនេះចង់បង្ហាញឪ្យឃើញថា វិស័យអប់រំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ជាវិស័យអាទិភាព ក្នុងគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ពោលគឺគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើវិស័យអប់រំ គឺសំដៅទៅលើបរិមាណ និងគុណភាពផងដែរ។ ម្យ៉ាងវិញទៀត អ្វីដែលប្រជាពលរដ្ឋខ្មែរប្រាថ្នា និងបានប្តេជ្ញាការពារយ៉ាងប្តូរផ្តាច់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសន្តិភាព ដូច្នេះយើងត្រូវរួបរួមគ្នាជំរុញបង្កើតមនសិកា និងស្មារតីស្រលាញ់ជាតិមាតុភូមិ សាមគ្គីភាព និងត្រូវចងចាំថា អរគុណសន្តិភាព។
ក្នុងឪកាសនោះដែល លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានឧបត្ថម្ភថវិកា២៥០០០០ ដុល្លាសហរដ្ឋអាមេរិក សម្រាប់សាងសង់អគាររដ្ឋបាលថ្មី ចូលបុណ្យផ្កាប្រាក់មហាសាមគ្គី ១០លានរៀល ប្រគេនបច្ច័យបួន ដល់ព្រះមន្ត្រីសង្ឃ ១៤អង្គ ក្នុងមួយអង្គៗ ថវិកា១០០០០០រៀល តេយ្យទាន និងសៀវភៅមហាសង្រ្គាម ប្រគេនបច្ច័យដល់សមណសិស្ស ១៧២អង្គ ក្នុងមួយអង្គៗ ២០០០០រៀល តេយ្យទាន និងសៀវភៅមហាសង្រ្គាម និងចែកអំណោយជូន យាយជី តាជី លោកយាយ លោកតា ម្នាក់ៗទទួលបាន ក្រម៉ាស១ ថវិកា២០០០០រៀល និងសៀវភៅមហាសង្រ្គាម លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ ម្នាក់ៗទទួលបាន ក្រម៉ា១ ថវិកា១០០០០រៀល និងសៀវភៅមហាសង្រ្គាម និងសិស្ស និស្សិត ម្នាក់ៗទទួលបាន ថវិកា១២០០០រៀល សំភារះសិក្សាមួយចំនួន និងសៀវភៅមហាសង្រ្គាមផងដែរ។
ក្នុងបរិវេនវត្តសុទស្សនារាម ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីនៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អគាររដ្ឋបាលថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ ដែលគ្រោងចំណាយថវិកាប្រមាណ ៣០៥,៩៥៧.៩៩ ដុល្លារសហរដ្ឋអាមេរិក ដែលមានកម្ពស់៤ជាន់ ទទឹង១៦ម៉ែត្រ និងបណ្តោយ១៨ម៉ែត្រ សាងសង់ឡើងពីឥដ្ឋ បេតុង និងតំបូលប្រក់ក្បឿង និងមានរៀបចំជារចនាសម្ព័ន្ធ ដូចជា មានបន្ទប់ការិយាល័យសំរាប់ធ្វើការងារ មានបណ្ណាល័យសម្រាប់សិក្សាស្រាវជ្រាវ និងមានសាលប្រជុំធំទូលាយ។ ពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីនេះប្រារព្ធធ្វើឡើងក្នុងបរិវេនវត្តសុទស្សនារាម នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ រួមទាំងថ្នាក់ដឹកនាំខេត្ត ក្រសួងនិងមន្ទីរពាក់ព័ន្ធ ព្រះសង្ឃ គណកម្មាការ អាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងប្រជាពុទ្ធបរិស័ទ ប្រមាណជាង២០០០នាក់ផងដែរ។
ព្រះសោមវេទី អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន មានថេរដេកាថា គោលបំណងដែលរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះឡើង គឺដើម្បីប្រមូលបច្ច័យសម្រាប់សាងសង់អគាររដ្ឋបាលថ្មីនេះ ព្រោះដោយសារខ្វះបន្ទប់សិក្សា សម្រាប់សមណនិស្សិត និស្សិត។ លើសពីនេះទៀត ពុទ្ធិកសិក្សានៅតែរក្សាបានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ បណ្តុះបណ្តាលធនធានទាំងបព្វជិត និងកុលបុត្រក្រីក្រី ដោយមិនអាចលុបបំបាត់បានឡើយ ដើម្បីផ្តល់ឪកាសជូនដល់កុលបុត្រ ដែលបានបួសក្នុងព្រះពុទ្ធសាសនា អោយបានបន្តការសិក្សារៀនសូត្រ ចូលរួមថែរក្សា និងលើកកម្ពស់តួនាទីព្រះពុទ្ធសាសនានៅសង្គមផងដែរ។
ក្នុងឪកាសនោះដែល លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានអោយដឹងដែលថា អគាររដ្ឋបាលថ្មី ដែលបានបញ្ចុះបឋមសិលាសាងសង់នាពេលនេះ គឺពិតជាមានន័យយ៉ាងធំធេងបំផុត សម្រាប់គណគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យ សមណនិស្សិត និស្សិត សម្រួលដល់ការបម្រើការងាររបស់មន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិកសិក្សា និងសមណនិស្សិត និស្សិត ធ្វើការ និងសិក្សាស្រាវជ្រាវប្រចាំថ្ងៃ។ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត បន្តទៀតថា ជាការពិតណាស់រាល់ការសាងសង់អគារ សិក្សាសម្រាប់គ្រឹះស្ថានសិក្សា តែងតែទទួលបានការគ្រាំទ្រ ពីសំណាក់រាជរដ្ឋាភិបាល ដែលនេះជាសក្ខីភាពមួយឆ្លុះបញ្ចាំងឪ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋភិបាលកម្ពុជា។ ជាងនេះទៅទៀត អ្វីដែលយើងចងចាំមិនភ្លេចនោះ គឺប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ជារឿយៗថា មានការអប់រំល្អ ទើបមានធនធានមនុស្សល្អ សម្រាប់ការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងន័យនេះចង់បង្ហាញឪ្យឃើញថា វិស័យអប់រំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ជាវិស័យអាទិភាព ក្នុងគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ពោលគឺគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើវិស័យអប់រំ គឺសំដៅទៅលើបរិមាណ និងគុណភាពផងដែរ។ ម្យ៉ាងវិញទៀត អ្វីដែលប្រជាពលរដ្ឋខ្មែរប្រាថ្នា និងបានប្តេជ្ញាការពារយ៉ាងប្តូរផ្តាច់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសន្តិភាព ដូច្នេះយើងត្រូវរួបរួមគ្នាជំរុញបង្កើតមនសិកា និងស្មារតីស្រលាញ់ជាតិមាតុភូមិ សាមគ្គីភាព និងត្រូវចងចាំថា អរគុណសន្តិភាព។
ក្នុងឪកាសនោះដែល លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានឧបត្ថម្ភថវិកា២៥០០០០ ដុល្លាសហរដ្ឋអាមេរិក សម្រាប់សាងសង់អគាររដ្ឋបាលថ្មី ចូលបុណ្យផ្កាប្រាក់មហាសាមគ្គី ១០លានរៀល ប្រគេនបច្ច័យបួន ដល់ព្រះមន្ត្រីសង្ឃ ១៤អង្គ ក្នុងមួយអង្គៗ ថវិកា១០០០០០រៀល តេយ្យទាន និងសៀវភៅមហាសង្រ្គាម ប្រគេនបច្ច័យដល់សមណសិស្ស ១៧២អង្គ ក្នុងមួយអង្គៗ ២០០០០រៀល តេយ្យទាន និងសៀវភៅមហាសង្រ្គាម និងចែកអំណោយជូន យាយជី តាជី លោកយាយ លោកតា ម្នាក់ៗទទួលបាន ក្រម៉ាស១ ថវិកា២០០០០រៀល និងសៀវភៅមហាសង្រ្គាម លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ ម្នាក់ៗទទួលបាន ក្រម៉ា១ ថវិកា១០០០០រៀល និងសៀវភៅមហាសង្រ្គាម និងសិស្ស និស្សិត ម្នាក់ៗទទួលបាន ថវិកា១២០០០រៀល សំភារះសិក្សាមួយចំនួន និងសៀវភៅមហាសង្រ្គាមផងដែរ។
បន្ទាប់មកក្នុងថ្ងៃដដែរនោះ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អមដំណើរដោយ ឯកឧត្តម លន់ លឹមថៃ គណគ្រប់គ្រងស្រុក មន្ត្រីរាជការ បានចុះពិនិត្យទីតាំងថ្មី លើទឹកដីវត្តគង់វង្សរង្សី ហៅវត្តកោះកុក ដើម្បីគ្រោងកសាងព្រះវិហារព្រហ្មមុខ៤ រចនាបទតាមសម័យលង្វែក ស្ថិតនៅ ឃុំកោះទទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សូមបញ្ជាក់ដែលថា កន្លងមក លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានកសាងព្រះវិហារព្រហ្មមុខ៤ ដែលរចនាបទតាមបែបសម័យលង្វែកនេះ បានចំនួន៣ខេត្តរួចមកហើយ គឺមានវត្តត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងវត្តច័ន្ទមុនីសីហ ខេត្តបាត់ដំបង ក្នុងឪកាសនោះ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានប្រគេនបច្ច័យ៤ និងតេយ្យទានមួយចំនួន ដល់ព្រះសង្ឃ និងបានចែកអំណោយជាថវិកា ក្រម៉ាសរ និងសៀវភៅមហាសង្រ្គាម ដល់យាយជី តាជី កងកំលាំងប្រដាក់អាវុធ ប្រជាពលរដ្ឋ និងកុមារា កុមារីផងដែរ។
ប្រភព៖ ទទក
រូបភាព-អត្ថបទៈ សេង ផល្លី